khenpheakdey@gmail.com

ជំនឿ! អំណោយ​ ៧​ យ៉ាង​ ជនជាតិ​អាស៊ី​មិន​ដែល​ឲ្យ​​​គូ​ស្នេហ៍ ជឿ​ថា​​ឆាប់​បែក​គ្នា

  • 2018-02-01 01:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​គឺ​ជា​បុណ្យ​ប្រពៃណី​លោក​ខាង​លិច​ ដែល​បាន​ប្រព្រឹត្ត​ទៅ​រាង​រាល់​ឆ្នាំ​ ចំ​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ។​ ជា​ទូទៅ​​ប្រជាជន​អឺរ៉ុប​ និង​អាស៊ី​ មួយ​ចំនួន​ដូច តែង​រៀប​ចំ​អំណោយ​ដើម្បី​ជូន​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ។​ តែ​ចំពោះ​ប្រទេស​ថៃ​វិញ​មាន​អំណោយ​ខ្លះ​មិន​សក្ដិសម​និង​ជូន​គូរ​ស្នេហ៍​ទេ​ ព្រោះ​ពួក​គេ​ជឿ​ថា​វា​អាច​នាំ​ឲ្យ​ជីវិត​គូ​គេ​ដើរ​ដល់​ផ្លូវ​បញ្ចប់​ផង​ដែរ។​

កាដូ​ទាំង​៧​ដែល​ប្រជាជន​ថៃ​មិន​ជូន​គូ​ស្នេហ៍​នោះ​រួម​មាន៖​

១.​ ស្បែក​ជើង​

គេ​យល់​ថា​ ស្បែក​ជើង​នឹង​នាំ​គូស្នេហ៍​គេ​ដើរ​ផ្លូវ​រៀង​ខ្លួន​ ដូច្នេះ​ទើប​គេ​ចៀស​វាង​ការ​ជូន​ស្បែក​ជើង។

២.​ សំលៀក​បំពាក់​ពណ៌​ខ្មៅ

កាដូ​ជា​សំលៀក​បំពាក់​ជូន​គ្នា​បាន​ តែ​ហាម​មិន​ឲ្យ​មាន​ពណ៌​ខ្មៅ។​ ព្រោះ​នៅ​ថៃ​ ពណ៌​ខ្មៅ​ជា​ពណ៌​កាន់​ទុក្ខ​ ដែល​ជា​ប្រផ្នូល​មិន​ល្អ។​

៣.​ នាឡិកា

គេ​ជឿ​ថា​ នាឡិកា​នឹង​កំណត់​ម៉ោង​និង​ថ្ងៃ​ដែល​គេ​ចែក​ផ្លូវ​គ្នា​ជា​មិន​ខាន។​ ដូច្នេះ​គួរ​ចៀស​វាង​ការ​ឲ្យ​នាឡិកា​ផង​ដែរ។​

៤.​ ទឹក​អប់​

ជន​ជាតិ​ថៃ​ប្រៀប​ធៀប​ស្នេហា​ ទៅ​នឹង​ក្លិន​ទឹក​អប់​ ដែល​បាញ់​ដំបូង​ក្រអូប​ឈ្ងុយឈ្ងប់​ តែ​យូរ​ទៅ​ក្លិន​ក៏​សាយ​ភាយ​បាត់​អស់។​ ដូចនេះ​ជូន​ទឹក​អប់​មាន​ន័យ​ថា​ការ​ស្រលាញ់​នឹង​រសាត់​បាត់​ដូច​ក្លិន​ទឹក​អប់​ដែរ។​

៥.​ គ្រឿងកែវ​

ថៃ​យល់​ថា​ជូន​​កែវ​ងាយ​ប្រេះ​ស្រាំ​ណាស់​ ដែល​ជា​ន័យ​មិន​ល្អ​នោះ​ឡើយព្រោះ​ដូច​ស្នេហា​ឆាប់​ប្រេះស្រាំ​និង​បែក​បាក់។​

៦.​ កូន​កន្សែង​

ប្រជាជន​ថៃ​យល់​ថា​ កូន​កន្សែង​ប្រើ​សម្រាប់​ជូត​ទឹក​ភ្នែក។​ ដូច្នេះ​ការ​ជូន​កូន​កន្សែង​ប្រៀប​ដូច​ជា​ទុក​ជូត​ទឹក​ភ្នែក​ពេល​បែក​គ្នា​ដូច្នេះ​ដែរ។​

៧.​ កន្ទាស់​អាវ

កន្ទាស់​អាវ​ជា​គ្រឿង​លំអ​ស្រស់​ស្អាត​មួយ​ តែ​ជនជាតិ​ថៃ​យល់​ថា​អំណោយ​នេះ​ វា​ដូច​ជា​ការ​ចាក់​ដោត​ចំ​បេះ​ដូង​ឲ្យ​ឈឺ​ដូច្នេះ​ដែរ។

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen