គ្រាន់តែសំបកស៊ុតមួយ មានប្រយោជន៍ចំពោះសម្រស់ច្រើនដល់ថ្នាក់នេះផង!
- 2018-02-01 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែសំបកស៊ុតមួយ មានប្រយោជន៍ចំពោះសម្រស់ច្រើនដល់ថ្នាក់នេះផង!
ចន្លោះមិនឃើញ
អ្នកប្រហែលជាមិនដឹងទេថាសំបកស៊ុតអាចជួយកែប្រែបញ្ហាស្បែកខ្មៅស្រអាប់ ឲ្យទៅជាសភ្លឺថ្លា ព្រោះតែទឹកអាស៊ីដធម្មជាតិ និងសារធាតុចិញ្ចឹមដទៃទៀតដែលមានក្នុងនោះ។ បន្ទាប់ពីបរិភោគស៊ុតរួចកុំប្រញាប់បោះចោលសំបកវាអី អ្នកអាចយកវាមកកែច្នៃតាមប៉ុន្មានរបៀបខាងក្រោមនេះ៖
១.ជួយធ្វើឲ្យស្បែកស្រស់ថ្លា
សំបកស៊ុតមានប្រូតេអ៊ីនធម្មជាតិ និងវីតាមីនដែលជួយធ្វើឲ្យស្បែកមានសុខភាពល្អ និងពន្លឺ។ យកម្សៅស៊ុតពីរស្លាបព្រា លាយជាមួយទឹកឃ្មុំ។ លាបល្បាយនោះនៅលើមុខ និងលាងជម្រះបន្ទាប់ពី ទុកចោល ១៥ នាទី។ ធ្វើរបៀបនេះពីរ ឬបីដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានស្បែកកាន់តែស្រស់ថ្លា។
២.ទប់ស្កាត់រន្ធញើសស្ទះ
វាជួយសម្អាតរន្ធញើស និងស្បែក ធ្វើឲ្យស្បែកមានសុខភាពល្អ និងទន់រលោង។ យកម្សៅសំបកស៊ុតលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំ បន្ទាប់មកលាបលើផ្ទៃមុខ ហើយលាងនឹងទឹកស្អាត។
៣.បង្ការមុន
សំបកស៊ុតនេះ គឺជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំធម្មជាតិដទៃទៀត ដែលអាចសម្អាតរន្ធញើស។ក្រោយទប់ស្កាត់នៃភាពកខ្វក់នៅលើរន្ធញើស និងទប់ស្កាត់ការរាំងស្ទះរន្ធញើស ដែលអាចការពារស្បែកពីបញ្ហាមុខមុន។
៤.ព្យាបាលស្បែកស្ងួតក្រោមភ្នែក
ប្រសិនបើស្បែកស្ថិតនៅក្រោមភ្នែករបស់អ្នកមានសភាពស្ងួត សូមយកម្សៅសំបកស៊ុតប្រើពីរស្លាបព្រា និងបន្ថែមទឹកឃ្មុំបន្តិច។ លាយគ្រឿងផ្សំទាំងពីររួមគ្នា និងអនុវត្តវាទៅស្បែក និងម៉ាស្សារាងចលនារាងជារង្វង់នៅជុំវិញតំបន់ភ្នែក។
៥.បន្ថយស្នាមជ្រួញ
យកម្សៅសំបកស៊ុតបីស្លាបព្រា លាយជាមួយទឹកដោះគោជូរ និង បន្ថែមម្សៅរមៀតបន្តិច លាបទៅលើមុខ ២០ នាទីចោល សឹមលាងសម្អាត។ ការប្រើល្បាយនេះអាចជួយបិទបាំងសញ្ញាភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើមុខ។
៦.ធ្វើឲ្យស្បែកទន់
ស៊ុតតែងតែត្រូវបានចាត់ទុកជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យស្បែកទន់ និងភ្លឺចាំង ហើយម្សៅសំបកស៊ុតក៏អាចបានដូចគ្នា។ យកម្សៅសំបកស៊ុតពីរ-បីស្លាបព្រាលាយជាមួយជែលប្រទាលកន្ទុយក្រពើ។ អនុវត្តល្បាយនោះលើមុខ និងលាងជាមួយទឹកត្រជាក់ក្រោយលាប ១៥ នាទី៕
ចុចអាន៖ប្រយ័ត្នខូចមុខកែលែងឡើងដោយសារការប្រើប្រាស់របស់ទាំងនេះនៅលើផ្ទៃមុខ