khenpheakdey@gmail.com

​​សាហាវ​! គ្រាន់​តែ​អង្គុយ​លាប​ក្រែម​លេង​ៗ​ក៏​រក​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

  • 2018-01-30 03:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ Li Jiaqi ​ដែល​ជា​តារា​កំពុង​ល្បី​​លើ​អ៊ីនធឺណិត​អាច​រក​ចំណូល​បាន​ជាង ១០លាន​យាន់ ឬ ១,៥៣លាន​ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ តាម​រយៈ​ការ​សាកល្បង (review) ក្រែម​លាប​មាត់​ នៅ​លើ​បណ្ដាញ Taobao របស់​ក្រុមហ៊ុន Alibaba។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Chinadaily។

ទទួល​បាន​រហស្សនាម​ថា​ “អធិរាជ​​ក្រែម​លាប​មាត់” លោក Li ត្រូវ​តេស្ត​ក្រែម​លាប​មាត់​ជាង ៣០០ប្រភេទ​ ​​ក្នុង​រយៈ​ពេល ៧​ម៉ោង​​ក្នុង​​​មួយ​ថ្ងៃ ដោយ​មិន​សម្រាក​អ្វី​ទាំង​អស់​លើក​លែង​តែ​ពេល​ផឹក​ទឹក និង​ពេល​ចូល​បន្ទប់​ទឹក។   “មនុស្ស​ជា​ច្រើន​តែង​សួរ​ខ្ញុំ​ ដោយ​គិត​ថា​មនុស្ស​ប្រុស​គ្មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ណែនាំ​ពី​ផលិតផល​សម្រាប់​មនុស្ស​ស្រី​ទេ”។ លោក Li និយាយ។

ប៉ុន្តែ​លោក​ជឿ​ថា លោក​មាន​អំណោយ​ផល​ជា​ពិសេស​ក្នុង​វិស័យ​នេះ។ ខណៈ​ដែល​មនុស្ស​ស្រី​ជា​ច្រើន​អាច​ឈឺ​បបូរ​មាត់​ក្រោយ​ពី​ពួក​គេ​សាក​ល្បង​លាប​ក្រែម​៣​ប្រភេទ​ជាប់​ៗ​គ្នា លោក​បែរ​ជា​អាច​សាក​ល្បង​ក្រែម​ដល់​​ទៅ​ជាង ៣៨០​ប្រភេទ​ក្នុង​មួយ​ថ្ងៃ ដោយ​គ្មាន​បញ្ហា ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ខ្លះ​របស់​លោក​តែង​ហៅ​លោក​ថា “បុរស​បបូរ​មាត់​ដែក”។

ការ​ជួយ​អ្នក​គាំទ្រ​ឲ្យ​អាច​ទិញ​ផលិតផល​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​ពួក​គេ និង​​ចំណាយ​អស់​តិច​បំផុត គឺ​ជា​ផ្នែក​សំខាន់​បំផុត​សម្រាប់​ការងារ​របស់​លោក។ លើស​ពី​នេះ ជួន​កាល លោក​ក៏​បាន​សុំ​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពី​​ក្រុមហ៊ុន​​នានា​សម្រាប់​អ្នក​គាំទ្រ​របស់​លោក​ផង​​ដែរ។

ការ​ Live វីដេអូ ដើម្បី Review product លើ​បណ្ដាញ Taobao នេះ​មិន​មែន​អាច​ធ្វើ​ឡើង​ដោយ​លោក Li តែ​ម្នាក់​នោះ​ទេ គឺ​លោក​មាន​ក្រុម​ការងារ​ជា​ជំនួយ​ការ​បី​បួន​នាក់​ទៀត​រង់​ចាំ​ជួយ។ អ្នក​ខ្លះ​ទទួល​បន្ទុក​ទាក់ទង​ជាមួយ​ហាង​នានា​លើ Taobao ខណៈ​អ្នក​ខ្លះ​ទៀត​ជួយ​គាត់​ក្នុង​ការ Live វីដេអូ។

កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​នេះ Li ត្រូវ​បាន​ទាក់ទង​ឲ្យ​ធ្វើ​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​សាកលវិទ្យាល័យ Jiangsu Normal University សម្រាប់​វគ្គ​មួយ​ដែល​មាន​ឈ្មោះ​ថា Taobao Writing and Communications ៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen