khenpheakdey@gmail.com

Fan Bingbing របូត​តំណែង​រាជិនី​ផ្សាយ​ពាណិជ្ជកម្ម​ចូលដៃ​តារា​ស្រករ​ក្រោយ​

  • 2018-01-30 03:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំងនៅ​ពេល Zhao Li Ying ​បាន​ក្លាយ​ជា​សិល្បករ​ដែល​ទទួល​បាន​កិច្ចសន្យា​ផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៧។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ចិន​ទើប​តែ​ប្រកាស​ឈ្មោះ​តារា​ទាំង​១០​ដែល​ទទួល​បាន​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៧។ ខុស​ជា​មួយ​នឹង​ការ​ប៉ាន់ស្មាន​របស់​ជា​ច្រើន តារា​សម្ដែង​ស្រី​វ័យ​ក្មេង Zhao Li Ying បាន​ក្លាយ​ជា​តារា​ដែល​ទទួល​បាន​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ ជាមួយ​១២​កិច្ចសន្យា។ លទ្ធផល​នេះ​ក៏​បាន​ច្រាន​ទម្លាក់ តារា​សម្ដែង Fan Bingbing ឲ្យ​ចេញ​ពី​តារាង​កំពូល​តារា​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​១០​ផង​ដែរ។

យ៉ាងណាក្ដី អ្នក​កាសែត​បាន​ឲ្យ​ដឹង​ថា ទោះ​មិន​ទទួល​បាន​កុងត្រា​ច្រើន​ក៏​ដោយ តែ​កុងត្រា​មួយ​ៗ​របស់​ស្រី​ស្អាត​ត្រកូល Fan គឺ​ក្រាស់ក្រែល​តែ​ម្ដង។ ជាក់ស្ដែង មុន​នេះ​បន្តិច ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​ក្លាយ​ជា​អ្នក​តំណាង​ទូទាំង​ពិភពលោក​របស់​ម៉ាក​យីហោ​ថៃ​មួយ។

ខាង​ក្រោម​នេះ​គឺ​ជា​តារាង​តារា​ចិន​ដែល​ទទួល​បាន​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៧៕

ជាប់​លេខ១​គឺ​តារា​សម្ដែង Zhao Li Ying ជាមួយ​១៨​កុងត្រា

Yang Yang, Yang Mi និង Dilriba ជាប់​លេខ​២ស្មើ​គ្នា​ជាមួយ​១២​កុងត្រា

William Chan ជាប់​លេខ​៥​ជាមួយ​១០​កុងត្រា

Lay និង Luhan ជាប់​លេខ​៦​ស្មើ​គ្នា​ជាមួយ​៩​កុងត្រា

Angelababy ជាប់​លេខ​៨​ជាមួយ​៨​កុងត្រា

Wu Yifan និង Wang Junkai ជាប់​លេខ​១០​ស្មើ​គ្នា​ជាមួយ​៧​កុងត្រា

ចុចអាន៖អត់​ទាន់​ផុត​គ្រោះ​ ចៀវៃ​ត្រូវ​គេ​ចោទ​ថា​សម្ញែង​ឫកពា​ខ្លាំង​ពេល​ចូល​រួម​កម្មវិធី

ប្រភព៖ kanha   ប្រែ​សម្រួល៖ Caramel