khenpheakdey@gmail.com

ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​មិន​មាន ៥ យ៉ាង​នេះ ក៏គ្មាន​ថ្ងៃ​បាន​រៀបការ​ដែរ!

  • 2018-01-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ បើ​មិន​ធ្វើ​រឿង​ទាំងនេះ​ទេ គ្មាន​ថ្ងៃ​បាន​រៀបការ​ជាមួយ​គ្នា​ឡើយ។ ព្រោះ​មិន​ទាន់​យល់​ចិត្ត​គ្នា​ច្បាស់៖

១.បង្កើន​ភាព​ស្និទ្ធស្នាល

បើ​ទំនាក់ទំនង​នៅ​តែ​តិចតួច ទោះ​១០ ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មិន​ទាន់​បាន​រៀបការ​ជាមួយ​គ្នា​ដែរ។ ដូចនេះ​ត្រូវ​បង្កើន​ក្ដី​ស្រលាញ់ និង​ភាព​ជិតស្និទ្ធ​គ្នា​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

រូបតំណាង

២.បង្កើត​គោលដៅ​រួម

បើ​អ្នក​ទាំងពីរ​នៅ​មាន​គោលដៅ​ដើរ​រៀង​ៗ​ខ្លួន នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មិន​ទាន់​អាច​រៀបការ​ជាមួយ​គ្នា​បាន​ទេ។ ទាល់តែ​កាលណា​អ្នក​មាន​ទិសដៅ​រួម​គ្នា​សិន បាន​អាច​កសាង​គ្រួសារ​តូច​មួយ​ឲ្យ​កើត​ឡើង​បាន។

៣.ការ​យល់​ចិត្ត

រឿង​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​គូស្នេហ៍ ព្រោះ​តែ​កាលណា​មិន​យល់​ចិត្ត​គ្នា​ហើយ គឺ​គ្មាន​ថ្ងៃ​អាច​ពិភាក្សា​ពី​គម្រោង​រៀបការ​ចេញ​ឡើយ។ កាលណា​អ្នក​ទាំង​ពី​នៅ​មាន​គំនិត​ខ្វែង​គ្នា នោះ​អាច​ត្រូវ​ការ​ពេល​មើល​ចិត្ត​គ្នា​បន្ត​ទៀត។

៤.ការ​យល់ព្រម​ពី​ចាស់​ទុំ

គូស្នេហ៍​ខ្លះ​យល់​ឃើញ​ថា ឲ្យតែ​ស្រលាញ់​គ្នា​ស្មោះស្ម័គ្រ​នោះ​គ្មាន​អ្វី​អាច​មក​រារាំង​មង្គលការ​ពួកគេ​បាន​ឡើយ។ តែ​នោះ​ជា​ការ​គិត​ខុស​ប៉ុណ្ណោះ ព្រោះ​បើ​កាលណា​ចាស់​ទុំ​មិន​ទាន់​យល់ព្រម ជីវិត​មង្គលការ​កើតឡើង​ដោយ​គ្មាន​សេចក្ដី​សុខ។

៥.ជឿជាក់​គ្នា

នេះ​ជា​ចំណុច​ដែល​ទាមទារ​ឲ្យ​គូស្នេហ៍​ទាំងអស់​ត្រូវ​តែ​មាន ព្រោះ​បើ​គ្មាន​ការ​ជឿជាក់​លើ​គ្នា​ទេ ទោះ​ជា​សាង​គ្រួសារ​ហើយ ក៏​មិន​អាច​មាន​សុភមង្គល​បាន​ដែរ៕

រូបតំណាង

ចុចអាន៖បើ​ចង់​ដឹង​ថា​គាត់​ស្រឡាញ់​អ្នក​ពិត​ឬ​អត់ សង្កេត​សញ្ញា​​ ៦យ៉ាង​នេះ​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen