ទូច ស្រីល័ក្ខណ៍ បង្ហើបតិចនិកថែទាំកូនឲ្យមានសុខភាពល្អ និងឈ្លាសវៃ
- 2018-01-30 02:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច ស្រីល័ក្ខណ៍ បង្ហើបតិចនិកថែទាំកូនឲ្យមានសុខភាពល្អ និងឈ្លាសវៃ
ចន្លោះមិនឃើញ
កូនៗមានសុខភាពល្អ, រាងកាយលូតលាស់ និងប្រាជ្ញាឈ្លាសវៃ គឺជាអ្វីដែលម្ដាយឪពុកគ្រប់រូបប៉ងប្រាថ្នា។ ការចិញ្ចើមកូនតូចឲ្យមានសុខភាពរឹងមាំទាំងស្មារតីនិងរាងកាយ តម្រូវឲ្យមាតាបិតាមានការយល់ដឹងច្រើនពីរបបអាហារ, ការអប់រំ និងពេលវេលាលំហែ។ ម៉្យាងទៀតអ្វីដែលកូនតូចត្រូវការខ្លាំងគឺពេលវេលានិងភាពស្និទ្ធស្នាលពីម្ដាយឪពុកនេះតែម្ដង។
តួយ៉ាងដូចជាអ្នកនាង ទូច ស្រីល័ក្ខណ៍ទោះការងារសិល្បៈច្រើនប៉ុណ្ណា ក៏នាងនៅតែឆ្លាតពេលវេលានៅជាមួយកូនដើម្បីថែទាំនិងអប់រំគេផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយកញ្ញា អ្នកនាងទូច ស្រីលក្ខណ៍បានបញ្ជាក់ថា៖ "ឆ្នាំនេះកូនបង អាយុ ៣ឆ្នាំកន្លះហើយ តាំងពីកើតមករហូតដល់ពេលនេះគឺបងជាអ្នកមើលថែគេដោយផ្ទាល់តែម្ដង។" នាងបន្ថែមថា៖ "របៀបមើលថែទាំកូនរបស់បង គឺសង្កត់ធ្ងន់ទៅលើរបបអាហាររបស់គេ ធ្វើយ៉ាងណាឲ្យមានវីតាមីននិងប្រូតេអ៊ីនគ្រប់គ្រាន់។ ជាទូទៅអាហារ ៣ ពេលរបស់គេមាន ពេលព្រឹក ទឹកដោះគោស្រស់មួយកែវលាយជាមួយចេក ១ផ្លែ។ ថ្ងៃត្រង់ញ៉ាំបាយជាមួយសាច់ត្រី ឯល្ងាចបាយជាមួយសាច់មាន់អីជាដើម។" នាងបានបញ្ជាក់ថា នាងតែងប្រដៅកូនឲ្យចេះសុំការអនុញ្ញាតមុននឹងញ៉ាំនំចំណីផងដែរ ហើយដាក់កំណត់ថ្ងៃថា ឲ្យគេញ៉ាំចំណីដូចជាសូកូឡា និងការ៉េមពេលចុងសប្ដាហ៍តែប៉ុណ្ណោះ។
ចំពោះការអប់រំវិញនាងបានបញ្ជូនកូនទៅរៀនភាសាខ្មែរពេលព្រឹក និងរៀនអង់គ្លេសពេលល្ងាច។ នាងតែងជូនកូននិងទុកពេលរសៀលឲ្យគេលេងជាមួយមិត្តភក្តិគេក្រោយចប់ម៉ោងរៀន។ ចំណែកចុងសប្ដាហ៍គឺ នាងតែងតែធ្វើដំណើរកម្សាន្តជុំគ្រួសារផងដែរ ដើម្បីមានពេលវេលាសម្រាកលំហែជាមួយគ្នា។
រូបភាពផ្តល់ដោយ៖ facebook Touch Sreyleak
ចុចអាន៖ការសិក្សា៖ តមប្រៃអាចជួយជីវិតយើងបានច្រើនហួសពីការស្មាន