khenpheakdey@gmail.com

២០​សន្លឹក​លើស​ពី​ Sweet របស់​ Mai & Ter ​ពី​​​គូ​សម្ដែង ​ក្លាយ​ជា​គូ​​ស្នេហ៍​ក្រៅ​ឆាក

  • 2018-01-27 02:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​អំពី​ទំនាក់ទំនង​ស្នេហា​របស់​តារា​សម្ដែង​ជួរ​មុខ​ពីរ​រូប​គឺ Ter Chantavit និង​ Mai Davika កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​លើ​បណ្ដាញ​ព័ត៌មាន និង​បណ្ដាញ​សង្គម​​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ភាគី​ខាង​ប្រុស​បាន​ផ្ដល់​សម្ភាស​កាល​ពី​ម្សិលមិញ​ថា អ្នក​ទាំង​ពីរ​ពិត​ជា​កំពុង​​រាប់​អាន​មើល​ចិត្ត​គ្នា​ពិត​មែន ប៉ុន្តែ​ទើប​តែ​ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​មករា ប៉ុណ្ណោះ មិន​មែន​បី​បួន​ខែ​ដូច​ព័ត៌មាន​លេចឮ​នោះ​ទេ។ គួរ​បញ្ជាក់​ថា​ តារា​ទាំង​ពីរ​ដួង​​បាន​ចាប់​ផ្ដើម​ស្និទ្ធស្នាល​គ្នា​ក្រោយ​សម្ដែង​រឿង​រួម​គ្នា​លើក​ដំបូង​មាន​ចំណងជើង​ថា “Chai Mai Jing Ying Thae” ដែល​ទើប​តែ​ចាក់​ផ្សាយ​ចប់​បរិបូរ​កាល​ពី​ពេល​ថ្មី​ៗ។

ឥលូវ​នេះ យើង​មក​ទស្សនា​ទាំង​អស់​គ្នា ថា​តើ​​ទំនាក់ទំនង​របស់​កំលោះ​វ័យ ៣៤ឆ្នាំ និង​ស្រី​ស្អាត​វ័យ ២៥​ឆ្នាំ​រូប​នេះ មាន​ភាព​ផ្អែមល្ហែម​ និង​ស្អិត​ល្មួត​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​កម្រង​រូបភាព​ខាង​ក្រោម​នេះ​ដូច​តទៅ៖

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen