អាហារ៦មុខ ញ៉ាំឆ្អិនអាចជួយសុខភាពបានលើសលប់ តែបើឆៅ ប្រយ័ត្នស៊យធំ
- 2018-01-26 06:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៦មុខ ញ៉ាំឆ្អិនអាចជួយសុខភាពបានលើសលប់ តែបើឆៅ ប្រយ័ត្នស៊យធំ
ចន្លោះមិនឃើញ
អាហារ ចិញ្ចឹមនិងផ្ដល់ថាមពល ដល់រាងកាយមនុស្ស។ អាហារមានសាច់ និង បន្លែ ផ្លែឈើ ដែលមានវីតាមីន ល្អៗដែលជួយទ្រទ្រង់រាងកាយនិងទប់ស្កាត់ជំងឺផងដែរ។ បន្លែនិងសាច់ខ្លះមានរសជាតិឆ្ងាញ់ពេលញ៉ាំឆៅជាងពេលពេលចម្អិន តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ បន្លែនិងសាច់ ទាំង 6 មុខនេះយកល្អគួរចម្អិនមុនពេលញ៉ាំ ដើម្បីមានសុខភាពល្អ។
១. បន្លែខៀវ
បន្លែខៀវ ដូចជា ផ្ទី ស្ពៃ សាលាដ... សំបូរទៅដោយសារជាតិចិញ្ចឹម និងវីតាមីន។ តែបើញ៉ាំឆៅ បាក់តេរី ក្នុងដីភក់ ដែលតោងជាប់និងគល់ឬស្លឹក អាចបង្កឲ្យចុកពោះ និងរាគក្អួត។ ដូចនេះយកល្អគួរចម្អិនមុនពេលបរិភោគ ឬយ៉ាងហោចណាស់ត្រូវលាងសម្អាតឲ្យបានស្អាតល្អជាមុខសិន។
២. ស៊ុតឆៅ
ស៊ុតមាន់ឬទាដែលឆៅ ឬគេចម្អិននៅជ័រព្នៅ មានឱជារស តែវាងាយស្រួលធ្វើឲ្យយើងមានអាការៈពុលចំណី។ ព្រោះស៊ុតឆៅអាចផ្ទុក បាក់តេរី ឈ្មោះ Salmonella ដែលអាចធ្វើឲ្យពុលចំណីបាន ដូចនេះគូរបរិភោគស៊ុតឆ្អិនខ្លាំង។
៣. សាច់គោ និងសាច់មាន់
ដូចស៊ុតឆៅដែរ សាច់គោនិងមាន់ដែលចម្អិនមិនឆ្អិនអាចធ្វើឲ្យ ពុលចំណីដូចគ្នា។ ម៉្យាងទៀត ញ៉ាំសាច់ឆៅអាចបង្កឲ្យឆ្លងមេរោគរលាក និងមានដំបៅខ្ទុះផងដែរ។ ដូច្នេះគួរចម្អិនឲ្យបានឆ្អិនល្អ ដើម្បីកុំឲ្យមានឆ្លងមេរោគទាំងនោះ។
៤. ឈីស
ឈីស ជាអាហារផ្អាប់ ដែលមានផ្ទុក បាក់តេរី Salmonella ដែលអាចធ្វើឲ្យ ពុលចំណីបានបើញ៉ាំឆៅ ហើយ បាក់តេរីនេះ អាចធ្វើឲ្យរលូតកូនផងដែរ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរចៀសវាង។
៥. សណ្ដែកបណ្ដុះ សណ្ដែកបណ្ដុះ គឺល្អចំពោះសុខភាព ព្រោះវាមានវីតាមីនខ្ពស់ តែចំពោះមនុស្សចាស់និងកូនក្មេង ដែល ប្រព័ន្ធការពារនៅខ្សោយគួរប្រយ័ត្ន ។ យកល្អត្រូវចម្អិនឲ្យឆ្អិន មុនពេលបរិភោគ ព្រោះបើនៅឆៅ វាអាចផ្ទុកដោយបាក់តេរីអាក្រក់ ដែលធ្វើឲ្យពុលចំណី។
៦. អយស្ទើ
អយស្ទើជាប្រភេទអាហារមេរោគខ្ពស់ ព្រោះវារស់នៅ និងស៊ីចំណីក្នុងសមុទ្រ ដូចនេះពេលសមុទ្រកខ្វក់ ដូចជា ការបង្ហូរលូចូលនិងហ៊ាប្រេងជាដើម។ ដោយសារកង្វក់ទឹកនេះធ្វើឲ្យ អយស្ទើមានមេរោគនិងឆ្លងទៅមនុស្សពេលបរិភោគឆៅ។
ចុចអាន៖ថ្ងៃមករដូវស្រីៗគួរតែទទួលទានអាហារ ៥ មុខ ទើបជួយបំពេញអ័រម៉ូនឡើងវិញ