សន្លប់ឈរ! Ariel ដែលអ្នកគាំទ្រតែងសរសើរថា សម្រស់មិនចេះចាស់ លែងដូចមុនហើយ
- 2018-01-25 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្លប់ឈរ! Ariel ដែលអ្នកគាំទ្រតែងសរសើរថា សម្រស់មិនចេះចាស់ លែងដូចមុនហើយ
ចន្លោះមិនឃើញ
កន្លងមកអ្នកគាំទ្រតែងពោលសរសើរ Ariel Lin ថាជាតារាស្រីមុខមិនសមវ័យ ព្រោះនាងមានអាយុ ៣៥ ឆ្នាំ តែសម្រស់នៅក្មេងដូចនារីទើបពេញវ័យ។
តែថ្មីៗពេលដែលតារាតៃវ៉ាន់ស្រីល្បីឈ្មោះរូបនេះបង្ហាញខ្លួនម្ដង ដើម្បីផ្សព្វផ្សាយភាពយន្តថ្មី អ្នកគាំទ្រសង្កេតឃើញថា រហស្សនាម "មុខមិនសមវ័យ" លែងត្រូវទៀតហើយ ដោយឥឡូវនេះមុខមាត់របស់នាងប្រែប្រួលទៅជាស្លេកស្លាំង ទៅជាចាស់ខ្លាំងទៅវិញ បូករួមទាំងការស្លៀកពាក់មិនជាយុវវ័យដូចកាលពីមុន។
ចំណែកមូលហេតុដែលធ្វើឲ្យ Ariel ទៅជាបែបនោះ គឺដោយសារការស្រកទម្ងន់ រហូតបណ្ដាលឲ្យថ្គាមនាងរួមតូច ហើយស្បែកមុខមិនម៉ត់រលោង៕
ចុចអាន៖បែកធ្លាយរូបភាពក្រៅឆាករបស់រឿង "ស្នេហាបួនដួង" (F4) ស៊េរី២០១៨