៧ ដំបូន្មានល្អៗ ដើម្បីយកឈ្នះចិត្តម្ដាយក្មេក ដែលស្រីៗជិតរៀបការត្រូវត្រៀមជាមុន
- 2018-01-25 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ដំបូន្មានល្អៗ ដើម្បីយកឈ្នះចិត្តម្ដាយក្មេក ដែលស្រីៗជិតរៀបការត្រូវត្រៀមជាមុន
ចន្លោះមិនឃើញ
ជាការពិតដែលថាក្ដីស្រលាញ់កើតឡើងរវាងប្ដីប្រពន្ធ ទើបធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍មានន័យ។ តែ ប្រសិនបើកូនប្រសាស្រីមិនចុះសម្រុងជាមួយគ្រួសារខាងប្ដី ជាពិសេសម្ដាយក្មេក វាក៏មិនល្អសម្រាប់ជីវិតគូដែរ។ ដូចនេះដើម្បីយកឈ្នះចិត្តម្ដាយក្មេកបាន កូនប្រសាស្រីគួរដឹងដំបូន្មានល្អៗទាំងនេះសិន៖
១.ម្ដាយក្មេកតែងតែលើកកូនប្រុសគាត់
ត្រូវចាំថា ម្ដាយបង្កើតពិតជាស្រលាញ់កូនប្រុសខ្លួនណាស់ ដូចនេះមិនគួរទៅនិយាយអ្វីដែលជាភាពអវិជ្ជមានរបស់ប្ដី ឲ្យម្ដាយគេឮណាស់។ បើទោះជានៅនឹងមុខអ្នកគាត់និយាយកាន់ជើង តែខាងក្រោយខ្នងមិនប្រាកដឡើយ។
២.ស្គាល់បងប្អូនកូនក្មួយគ្រួសារខាងគេឲ្យអស់
បើគ្រួសារខាងប្ដីមានសាច់ញាតិច្រើន នោះអ្នកនឹងកើនសាច់ថ្លៃបន្ថែមដែរ។ តែបើអ្នកមានភាពវាងវៃដែលអាចចំណាំបងប្អូនកូនក្មួយខាងគេទាំងអស់ ម្ដាយក្មេកពិតជាញញឹមបិទមាត់មិនជិតឡើយ។
៣.កុំធ្វើឲ្យកូនរបស់គាត់មានបញ្ហា
អ្នកត្រូវព្យាយាមយកឈ្នះចិត្តប្ដីជាមុនសិន ទើបអាចយកឈ្នះចិត្តម្ដាយក្មេកបាន។ ពេលណាអ្នកបម្រើប្ដីបានល្អគ្រប់ដប់ នោះគាត់ប្រាកដជាយករឿងល្អៗទៅប្រាប់ដល់ម្ដាយដែរ ហើយបើអ្នកធ្វើឲ្យគាត់ឈឺក្បាលមិនឈប់ ដំណឹងនេះក៏ទៅដល់ដូចគ្នា។
៤.កុំធ្វើឫកលឹបល
ចាស់ៗជាពិសេសជាមនុស្សស្រី មិនចូលចិត្តអ្នកដែលមានចរិតស្ទក់ៗ រញីរញ័រ និងធ្វើអ្វីលឹបលណាស់។ តែបើអ្នកមានស្មារតីរឹងមាំ និងស្វាហាប់ នោះម្ដាយក្មេកស្រលាញ់ខ្លាំងជាងកូនបង្កើតក៏ថាបាន។
៥.ចេះជួយកិច្ចការ
ពេលឃើញគាត់ចូលចង្ក្រានអ្នកជាកូនប្រសាស្រី ត្រូវចូលទៅជាមួយ ទោះជាចេះ ឬមិនចេះក៏ចូលទៅរកការងារផ្ទះបាយធ្វើដែរ មិនមែនអង្គុយចុចទូរស័ព្ទឡើយ។
៦.កុំតមាត់
មនុស្សចាស់និយាយ ទោះខុស ឬត្រូវកុំប្រកែកតបទៅវិញ ព្រោះមើលទៅប្រៀបដូចជាអ្នកមិនឲ្យតម្លៃ។ ត្រាំស្ដាប់គាត់រអ៊ូជាវិធីតែមួយគត់ ព្រោះចាស់ៗគាត់នឹងគិតថាអ្នកជាកូនប្រសាស្រីដ៏ល្អ។
៧.ប្រើម្ដាយក្មេក
អ្នកត្រូវចាត់ទុកម្ដាយក្មេកដូចម្ដាយបង្កើត ទើបអាចដាក់ចិត្តដាក់កាយបម្រើគាត់បានល្អ។ ពេលណាអ្នកប្រតិបត្តិគាត់បានល្អ នោះជីវិតប្ដីប្រពន្ធអ្នកក៏មានសុភមង្គលតាមនោះដែរ៕
ចុចអាន៖រឿង ៥ យ៉ាងដែលកុមារគ្រប់រូបត្រូវការពីម្ដាយរបស់ពួកគេ