ធាត់ជាង១០០គីឡូ តែតារាកូរ៉េពូកែញ៉ាំរូបនេះនៅតែស្លៀកពាក់ស្អាតកប់
- 2018-01-18 07:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធាត់ជាង១០០គីឡូ តែតារាកូរ៉េពូកែញ៉ាំរូបនេះនៅតែស្លៀកពាក់ស្អាតកប់
ចន្លោះមិនឃើញ
ហាក់ដូចទម្ងន់ខ្លួនធ្ងន់មិនបានបង្កជាបញ្ហាសម្រាប់ស្ទីលស្លៀកពាក់របស់តារាបណ្ដាញសង្គម Yang Soobin នោះឡើយ។
គិតមកត្រឹមពេលនេះ អាចនិយាយបានថាអ្នកណាក៏ស្គាល់តារាបណ្ដាញសង្គមកូរ៉េ Yang Soobin នោះដែរ ព្រោះរាល់វីដេអូញ៉ាំអីរបស់នាងសុទ្ធតែទទួលបានចំនួនអ្នកទស្សនារាប់លាននាក់។ ជាមនុស្សញៀននឹងការហូបចុកម្នាក់ ដូចនេះហើយគីឡូរបស់ Soobin ក៏មិនស្រាលនោះដែរ ជាក់ស្ដែងនាងមានទម្ងន់ជាង១០០គីឡូឯណោះ។ យ៉ាងណាក៏ដោយ ទម្ងន់លើសកំណត់នេះមិនបានហាមនាងឲ្យស្លៀកពាក់មិនស្អាតនោះឡើយ ពោលគឺនាងនៅតែស្លៀកសំលៀកបំពាក់សម្រាប់មនុស្សស្រីស្គមដទៃទៀតជាធម្មតា ដូចជារ៉ូប និងសំពត់ជាដើម។
អាចនិយាយបានថា ដោយសារតែមានកម្ពស់ខ្ពស់ទើបធ្វើឲ្យស្រីស្អាតវ័យ២៥ឆ្នាំមើលទៅមិនសូវធាត់ខ្លាំងក៏ថាបាន តែការមិនក្រែងរអែងក្នុងការស្លៀកពាក់របស់ Soobin ទោះបីជាខ្លួនមានសាច់ខ្លាំងមែនបានធ្វើឲ្យគេអត់នឹងសរសើរមិនបាន៕
ចុចអាន៖មិនខ្ចីថតរឿងថ្មី ប្ដីប្រពន្ធ Joong Ki និង Hye Kyo នៅតែឈរជាលំដាប់កំពូលតារាសម្ដែង