រឿង ៧ យ៉ាងនឹងកើតឡើង បើសិនជារាងកាយខ្វះការរួមភេទ
- 2018-01-05 06:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៧ យ៉ាងនឹងកើតឡើង បើសិនជារាងកាយខ្វះការរួមភេទ
ចន្លោះមិនឃើញ
សុខភាពផ្លូវភាពជារឿងមួយដែលសំខាន់សម្រាប់មនុស្សទូទៅ ហើយទាំងមនុស្សប្រុស និងមនុស្សស្រីសុទ្ធតែត្រូវយល់ដឹងពីវា។ ម្យ៉ាងទៀតកាន់តែសំខាន់គឺក្នុងជីវិតប្ដីប្រពន្ធតែម្ដង ព្រោះបើរាងកាយខ្វះការរួមភេទនោះ រឿង៧យ៉ាងនឹងនឹងកើតឡើង ៖
១. ឆាប់ឈឺ
ប្រសិនបើយើងមិនរួមភេទសោះប្រព័ន្ធភាពស៊ាំរបស់យើងនឹងចុះខ្សោយ។ អ្នកគួរតែព្យាយាមរួមភេទឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងជំងឺផ្តាសាយ ជំងឺគ្រុនជាដើម។ ម្យ៉ាងទៀតការរួមភេទ នឹងជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ។
២. ការកើនឡើងកម្រិតភាពស្ត្រេស
នៅពេលដែលអ្នកខ្វះការរួមភេទ អ័រម៉ូនដ៏ល្អ គឺមិនត្រូវបានបញ្ចេញនៅក្នុងរាងកាយនោះទេ ដែលជាហេតុផលនាំឱ្យមានភាពតានតឹងកាន់តែច្រើន។ បញ្ហានេះត្រូវបានបញ្ជាក់ដោយការសិក្សាពី ផ្លូវភេទនិងសុខភាពជាច្រើន។
៣. បាត់បង់ចំណង់ផ្លូវភេទ
ប្រសិនបើអ្នកមិនរួមភេទរយៈ ចំណង់នៃរួមភេទនឹងបាត់បន្តិចម្ដងៗ។ ចំណង់ផ្លូវភេទរបស់អ្នកផ្លាស់ប្តូរ ហើយភាពមិនប្រក្រតីនេះនឹងក្លាយជារឿងធម្មតាថ្មីមួយសម្រាប់អ្នក។
៤. ចាប់ផ្ដើមសោះកក្រោះរវាងគ្នានឹងគ្នា
ក្នុងទំនាក់ទំនងប្ដីប្រពន្ធបើខ្វះការរួមភេទនោះអ្នក ឬគាត់នឹងចាប់ផ្តើមមានអារម្មណ៍មិនល្អដាក់គ្នា ហើយចាប់ផ្ដើមដើរចេញពីដៃគូ ជាពិសេសចំពោះបុរសតែម្ដង ហើយភ្លាមនោះមនុស្សផ្សេងទៀតនឹងកាន់តែទាក់ទាញ។ នេះគឺជាការជូនដំណឹងច្បាស់លាស់អំពីរបៀបដែលការរួមភេទគឺមានសារៈសំខាន់។
៥. ជញ្ជាំងទ្វារមាសចាប់ផ្តើមចុះខ្សោយ
ការរួមភេទក៏មានប្រសិទ្ធភាពដូចសកម្មភាពលំហាត់ Kegel ដែរដូច្នេះប្រសិនបើអ្នកមានការរួមភេទត្រឹមត្រូវគឺដូចអ្នកទទួលបានការធ្វើលំហាត់ប្រាណដោយ Kegel ជារៀងរាល់ថ្ងៃអីចឹង។
៦. ជំនួយដល់ទ្វាមាស
ការរួមភេទតាមទ្វារមាសជាទៀងទាត់គឺអាចលើកកម្ពស់សុខភាពទ្វារមាស។ ការរួមភេទរំញោចលំហូរឈាមទៅកាន់ប្រដាប់បន្តពូជរបស់អ្នក ដែល ជួយរក្សាសាច់ដុំទ្វាមាស។
៧. បញ្ហាក្នុងការបញ្ចេញទឹកកាមសម្រាប់បុរស
ប្រសិនបើបុរសមិនរួមភេទនោះពួកគេអាចចាប់ផ្តើមមានបញ្ហានៃការឡើងរឹងនៃលិង្គ ជាពិសេសការបាញ់ទឹកកាមមិនគ្រប់ខែ។
វាមិនមែនជារឿងខ្មាសអៀននោះ តែជាអ្វីមនុស្សពេញវ័យ ជាពិសេសប្ដីប្រពន្ធត្រូវតែដឹង៕
ចុចអាន៖រឿងសំខាន់ ៥យ៉ាងដែលត្រូវធ្វើពេលរួមភេទពិសេសសម្រាប់គូស្នេហ៍ថ្មោងថ្មី