អ្នកចូលចិត្តសម្ងំក្នុងបន្ទប់ទឹកលើសកន្លះម៉ោង ជារោគសញ្ញានៃជំងឺឯកោ
- 2018-01-03 04:20:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តសម្ងំក្នុងបន្ទប់ទឹកលើសកន្លះម៉ោង ជារោគសញ្ញានៃជំងឺឯកោ
ចន្លោះមិនឃើញ
ជំងឺឯកោគឺជាសភាពផ្លូវចិត្តម្យ៉ាងដែលបណ្ដាលឱ្យមនុស្សម្នាក់ចាប់ផ្ដើមលែងសកម្មដូចមុន ចូលចិត្តធ្វើអ្វីតែម្នាក់ឯង និងព្យាយាមឃ្លាតឆ្ងាយពីទំនាក់ទំនងទាំងឡាយ មិនថាជាមួយគ្រួសារ មិត្តភ័ក្ដិជិតស្និទ្ធ ប្ដីប្រពន្ធ ឬកូនៗក៏ដោយ។
យោងតាមការសិក្សាថ្មីមួយដោយនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យឈីហ្កាហ្កូបានឱ្យដឹងថា អារម្មណ៍ក្រៀមក្រំមានឫសគល់ចេញពីកត្តាខុសៗគ្នា។ អាចហៅម្យ៉ាងទៀតបានថា អារម្មណ៍បាក់ទឹកចិត្ត។ អ្នកអាចមានអារម្មណ៍ថាមិនចង់ចូលរួមជាមួយអ្នកដទៃ ឬមានអារម្មណ៍ថា វត្តមានរបស់អ្នកមិនបានធ្វើឱ្យអ្នកដទៃរីករាយដូចអ្វីដែលអ្នកធ្លាប់ស្រមៃ។ ការស្រាវជ្រាវក៏បង្ហាញទៀតថា មិនមែនទាល់តែមនុស្សដែលរស់នៅម្នាក់ឯងទេដែលអាចកើតជំងឺនេះ ប៉ុន្តែវាកើតឡើងតាមរយៈការប្រាស្រ័យទាក់ទងក្នុងសង្គម។ មិនមែនអ្នកចូលចិត្តស្ដាប់ចម្រៀងកម្សត់ហើយហូរទឹកភ្នែកប៉ុណ្ណោះទេ អ្នកខ្លះចេញទៅជួបមនុស្សខាងក្រៅច្រើន ប៉ុន្តែនៅតែមានអារម្មណ៍កណ្ដោចកណ្ដែង ហាក់ដូចឃ្លាតឆ្ងាយពីសង្គមរាប់រយយោជន៍ ឬមានអារម្មណ៍ថាខ្លួនត្រូវបានគេបំភ្លេចចោល។
ក្រៅពីនេះ វេជ្ជបណ្ឌិតចិត្តសាស្ត្រ Jonh Bargh បានថ្លែងថា អ្នកជំងឺឯកោចូលចិត្តសម្ងំងូតទឹកក្ដៅ ឬត្រាំក្នុងនោះច្រើនម៉ោង ដោយសារតែទឹកក្ដៅឧណ្ហៗអាចជួយកាត់បន្ថយអារម្មណ៍តានតឹង កណ្ដោចកណ្ដែង ភាពអស់សង្ឃឹមក្នុងជីវិតជាដើម។ មូលហេតុដែលធ្វើឱ្យមនុស្សកើតទុក្ខភាគច្រើនចូលចិត្តបង្ខាំងខ្លួនឯងក្នុងបន្ទប់ទឹកយូរ គឺដើម្បីគេចចេញពីពិភពខាងក្រៅដ៏ស្មុគស្មាញ និងអាចបញ្ចេញទុក្ខព្រួយរបស់ខ្លួនបានដោយមិនបាច់ខ្លាចអ្នកណាមើលឃើញ។ បន្ថែមពីនេះ វិធីសាមញ្ញៗដូចជាការកាន់កែវទឹកក្ដៅឧណ្ហៗក៏អាចជួយបន្ធូរអារម្មណ៍ក្រៀមក្រំបានមួយកម្រិត និងសម្រន់កំហឹងបានផង៕
ចុចអាន៖
-មុខសញ្ញានៃជំងឺបាក់ទឹកចិត្ត និងវិធីជៀសវាងទាន់ពេលកុំឲ្យគិតខ្លី