ក្មេងស្រីបើមានប៉ុន្មានចំនុចនេះលេចឡើង អ្នកលែងជាកូនក្មេងទៀតហើយ!
- 2017-11-28 07:24:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីបើមានប៉ុន្មានចំនុចនេះលេចឡើង អ្នកលែងជាកូនក្មេងទៀតហើយ!
ចន្លោះមិនឃើញ
ភាព “ពេញក្រមុំ” សម្រាប់ស្ត្រី គឺជាដំណាក់កាលរំជើបរំជួល តែក៏គួរឲ្យខ្លាចបំផុតក្នុងជីវិតដែរ ។ស្ត្រីភាគច្រើនមិនទាំងដឹងថាខ្លួនបានពេញក្រមុំផង រហូតដល់ពេលចាប់មករដូវលើកដំបូង ។ តាមពិតស្ត្រីចាប់ពេញរូបរាងមុខពេលមករដូវទៀត ដោយការប្រែប្រួលអ័រម៉ូនក្នុងខ្លួន ធ្វើឲ្យខ្លួនប្រាណ និងអារម្មណ៍ ស្មារតីក៏ប្រែខុសប្លែកពីមុនៗដែរ អាចចំណាំបានងាយៗ ដូចខាងក្រោម ៖
១. ពេញទូទាំងរាងកាយហាក់ប្រែប្រួលលូតលាស់រហ័សខ្លាំង ៖ តើអ្នកមានចាប់អារម្មណ៍ថាស្រាប់តែ ភ្លាមៗអ្នកពាក់ខោអាវដែលធ្លាប់តែពាក់រាល់ដងលែងចុះទេ ? ព្រោះស្ត្រីចាប់ផ្តើមពេញវ័យអាចនឹងឡើងគីឡូ ហើយលូតកម្ពស់ប្លែកភ្នែក។
២. ចាប់អារម្មណ៍អ្នកចាប់ផ្តើមមានក្លិនខ្លួន ៖ ក្នុងតំណាក់កាលទើបតែចាប់ផ្តើមពេញវ័យ អ័រម៉ូនក្នុងខ្លួនអ្នកមានសន្ទុះខ្លាំង ធ្វើឲ្យក្រពេញញើសអ្នកកាន់តែសកម្ម។ អ្នកចេញញើសច្រើនហើយប៉ះលាយឡំនឹងបាតេរីនៅលើស្បែក បង្កើតទៅជាក្លិនមិនខ្លួនម្យ៉ាង មិនសូវជាគាប់ច្រមុះប៉ុន្មានទេ។ តែបញ្ហាក្លិនខ្លួនធម្មជាតិបែបនេះ មិនពិបាកដោះស្រាយឡើយ ដោយអ្នកអាច ងូតទឹកសម្អាតខ្លួនដោយសាប៊ូរាល់ថ្ងៃ គឺជាការស្រេច និងពាក់ខោក្នុងដែលធ្វើជាអំបោះកាតុង ជាការស្រេច។
៣. ចាប់ផ្តើមឡើងដោះ ៖ ជាទូទៅស្ត្រីចាប់ផ្តើមឡើងដំនៅដើមទ្រូង (ដោះ) ក្នុងវ័យ ៩ ឬ ១០ឆ្នាំ។ នេះគឺជាការវិវឌ្ឍបន្តិចម្តងៗ ហើយដោះម្ខាងហើយឡើងធំជាងម្ខាង នេះជារឿងធម្មតា ។
៤. ចាប់ផ្តើមមានដុះរោមនៅជុំវិញកន្លែងឯកជន (ប្រដាប់ភេទ) ៖ ពេលចាប់ផ្តើមចេញសញ្ញានេះហើយ បញ្ជាក់ថាស្ត្រីកាន់តែកៀកដល់ពេលពេញវ័យមែនទែនហើយ ។
៥. សាកឈរពីមុខកញ្ចក់ពិនិត្យមើលរូបរាងពេញវ័យរបស់ខ្លួន ៖ បន្ថែមពីលើការឡើងដោះ និងដុះរោម រូបរាងកាយអ្នកក៏ប្រែប្រួលខ្លាំងដែរ ។ ភាគច្រើនបើពីក្មេងអ្នកស្គមស្តើង ពេលពេញវ័យអ្នកអាចរៀងឡើងសាច់ ទៅជាមូលបន្តិចក៏មាន នៅត្រង់ ត្រកៀក កំភួញជើង ដើមដៃ ជើង តួដៃ និងប្រអប់ជើងជាដើម ។
៦. លេចចេញរោមជើង និងរោមក្លៀក៖ អាចលេចចេញក្រោយអ្នកបានដុះរោមនៅកន្លែងសម្ងាត់បានមួយឆ្នាំឬ ២ឆ្នាំហើយ ។
៧. ប្រដាប់ភេទចាប់ផ្តើមបញ្ចេញទឹករំអិលម្យ៉ាងតែមិនមានក្លិនខ្លាំងទេ (vaginal discharge)៖ អាច ១ឆ្នាំទៅ ២ ក្រោយអ្នកឡើងដោះសញ្ញានេះនឹងចាប់លេចចេញមក ដោយពេលខ្លះ វាអាចខាប់ រ៉ាវ ពេលខ្លះដូចសម្បោរ ។
៨. ធ្លាក់ឈាមរដូវ ៖ ក្នុងចន្លោះ ៦ ខែបន្ទាប់ពីអ្នកមានធ្លាក់ទឹករំអិល អ្នកនឹងអាចមករដូវដំបូងបង្អស់ក្នុងជីវិតថ្ងៃណាមួយ។ ពេលជិតធ្លាក់ឈាមរដូវមែនទែន ស្ត្រីអាចមានអារម្មណ៍ ហើមពោះ ណែនៗពោះ ទោះអ្នកមិនបានញុំាច្រើនក៏ដោយ ឈឺខ្នង ឈឺក្បាល ចុកពោះ តែត្រូវចាំថានេះជារឿងធម្មតា មិនមែនជារឿងគួរឲ្យបារម្ភខ្លាំងឡើង។ ជាទូទៅសម្រាប់ស្ត្រីដែលទើបតែមករដូវដំបូង នេះជាពេលវេលាលំបាកបំផុត តែសំណាងដែលសម័យនេះអ្នកអាចររកទិញសំឡីអនាម័យបានយ៉ាងងាយស្រួល និងឆាប់រហ័ស ហើយមានច្រើនជម្រើសទៀត ។ ទោះជាបែបនេះក្តីស្ត្រីគួរជ្រើសប្រើសំឡីអនាម័យដែលល្អសម្រាប់សុខភាព ព្រោះកន្លងមកជាសំឡីអនាម័យខ្លះផលិតខុសបច្ចេកទេស ប្រើមិនស្រួល ហើយងាយបង្កជាមេរោគធ្វើរលាក់ស្បែកប្រដាប់ភេទ និង ប៉ះពាល់ដល់ស្បូនធ្ងន់ធ្ងរទទៀតផង ។
Pic Bamboo
៩. ស្បែកឡើងខ្លាញ់ និងចេញមុន ៖ ស្បែកមុខអ្នកចាប់ផ្តើមឡើងខ្លាញ់ច្រើនជាgកាលពីមុន និងមានឡើងមុន ដោយសារខ្លួនប្រាណរបស់អ្នកបានប្រែប្រួល អ៊ីចឹងមុខរបស់អ្នកក៏ដូចគ្នាដែរ។
១០. កត់ត្រាពីការប្រែប្រួលអារម្មណ៍ប្រចាំថ្ងៃ (សរសេរធ្វើកំណត់ហេតុ)៖ ពេលចាប់ពេញក្រមុំជាតំណាក់កាលស្មុគស្មាញមួយ ព្រោះទាំងខ្លួនប្រាណនឹងស្មារតីស្ត្រីនឹងប្រែប្រួលឡើងចុះ មិនទៀង ហើយមិននឹងនរ ចិត្តច្រើន ដូចជាឆេវឆាវ ឆាប់ខឹង ឆាប់អន់ចិត្ត ប្រចណ្ឌ ច្រណែនពេលគ្មានអ្នកខ្វាយខ្វល់ពីអ្នក គ្មានជំនឿចិត្តលើខ្លួនឯងជាដើម ។ អ្នកគួរសរសេរ Diary /កំណត់ហេតុកត់ត្រាពីអារម្មណ៍ប្រចាំថ្ងៃ ហើយពេលក្រោយអ្នកអាចយកមកអាននឹងដឹងថាតែមួយ១ថ្ងៃសោះអារម្មណ៍កម្រិតណា។ អាការៈប្រែប្រួលអារម្មណ៍នេះកើតឡើងដោយសារការប្រែប្រួលអ័រម៉ូន។
១១. អ្នកចាប់ផ្តើមចេះលួចស្រលាញ់គេ៖ នេះជាអារម្មណ៍រំជើបរំជួលម្យ៉ាងជាការស្រលាញ់ ស្នេហាឬ អារម្មណ៍ផ្លូវភេទជាដើម ដែលភាគច្រើនវាកើតមានឡើងដោយមិនដឹងខ្លួនសម្រាប់ស្ត្រីទើបតែពេញវ័យ។