khenpheakdey@gmail.com

គេង​មិន​​សូវ​លក់​មែន? ៤វីធិ​នេះ​នឹង​​ជួយ​ឲ្យ​គេង​​លង់លក់​​បាន​យ៉ាង​សុខ​ស្រួល

  • 2017-11-27 10:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ស្រី​ច្រើន​អ្នក​ណាស់​ដែល​មាន​បញ្ហា​គេង​មិន​លក់​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​សម្រស់​យ៉ាង​ខ្លាំង​។​ ការ​គេង​មិន​លក់​លក់​នេះ​គឺ​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ដូច​ជា​ ភាព​តានតឹង​ក្នុង​អារម្មណ៍​, សម្ពាធ​ផ្លូវ​ចិត្ត​,​ ឫ​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ។​ ដូច្នេះ​កញ្ញា​សូម​យក​វិធី​សាស្ត្រ​ខ្លះ​ៗ​អំពី​ ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេង​លក់​ស្រួល​យក​មក​បង្ហាញ​ ដើម្បី​ជា​ជំនួយ​ដល់​ការ​គេង​របស់​អ្នក​រាល់​គ្នា៖​

១.​ធ្វើ​លំហាត់​ប្រាណ

ការ​ហាត់​ប្រាណ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​មាំមួន​នោះ​ទេ​ តែ​វា​ជួយ​បន្ថយ​ភាព​តាន​តឹង​ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​គេង​លង់លក់​យ៉ាង​សុខ​ស្រូល។​ មួយ​ថ្ងៃ​គួរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ ១​ម៉ោង​ ហើយ​ធ្វើ​ឲ្យ​បាន​រាល់​ថ្ងៃ​ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ប្លែក។​

២.​ យល់​ដឹង​ពី​ការ​ផឹក​តែ​ឬ​កាហ្វេ

កាហ្វេ​ឬ​តែ​បៃតង​សំបូរ​ទៅ​ដោយ​ជាតិ​កាហ្វេអុីន​ ដែល​ផឹក​ច្រើន​ធ្វើ​ឲ្យ​គេង​មិន​លក់​ឬ​ពិបាក​គេង។​ ដូច្នេះ​ហើយ​អ្នក​គួរ​ចេះ​លៃ​ពេល​ ក្នុង​ការ​ផឹក​ភេសជ្ជៈ​ទាំង​នោះ​ដូចជា​ ផឹក​តែ​ពេក​ព្រឹក​ឬ​ ពេល​ថ្ងៃ​ ហើយ​ហាម​ផឹក​ពេល​ល្ងាច​ឬ​យប់។​ ប្រសិន​បើ​អ្នក​ជ្រុល​ផឹក​កាហ្វេ​ពេល​ល្ងាច​ ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ព្រោះ​ជាតិ​កាហ្វេអុីន​នឹង​ហូរ​តាម​ទឹក​នោម​ចេញ​មក​វិញ​ ធ្វើ​ឲ្យ​គេង​លក់​ដូច​ធម្មតា។​

៣.​ ទិញ​ខ្នើយ​ពូក​ទន់​ៗ

អ្នក​ពិបាក​គេង​អាច​មក​ពី​ពូក​ឬ​ខ្នើយ​ចាស់ៗ​នោះ​រឹង​ពេក​ ដូច្នេះ​អ្នក​គួរ​សាក​ល្បង​ ទិញ​ខ្នើយ​ទន់​ៗ​ដូច​ជា​ខ្នើយ​ខ្យល់​ និង​ពូក​សំឡី​ជា​ដើម។​ ពេល​គេង​កុំ​កល់​ខ្នើយ​ខ្ពស់​ពេក​ ព្រោះ​វា​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​មិន​សូវ​ស្រួល​ ហើយ​​គេង​មិន​លក់​ទៀត​ផង។​

៤.​​អាន​សៀវភៅ​ឬ​មើល​ទូរទស្សន៍​

ស្ដាប់​ទៅ​ប្រហែល​ជា​ចម្លែក​ក្នុង​ចិត្ត​ ប៉ុន្តែ​វា​ពិត​ជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​ធ្វើ​ឲ្យ​ឆាប់​ងងុយ​គេង។​ ការ​មើល​ទូរទស្សន៍​ឬ​អាន​សៀវភៅ​ដែល​គួរ​ឲ្យ​ធុញ​ ជួយ​ឲ្យ​យើង​ស្ងាប​បាន​ងាយ​នឹង​ងងុយ​គេង​ឆាប់​ផង​ដែរ។​

ប្រភព៖​ https://www.helpguide.org/articles/sleep/getting-better-sleep.htm

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen