"បំណុលដែលសងមួយជីវិតក៏មិនអស់" អត្ថបទខ្លីដាស់សតិកូនៗមួយចំនួន
- 2017-10-26 02:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"បំណុលដែលសងមួយជីវិតក៏មិនអស់" អត្ថបទខ្លីដាស់សតិកូនៗមួយចំនួន
ចន្លោះមិនឃើញ
មើលទៅយើងដូចសម្បូរលុយ តែទាញមកទិញអ្វីឲ្យឪពុកម្ដាយមិនបាន
មើលទៅយើងដូចសម្បូរលុយ តែលុយនោះក៏អស់នឹងអ្វីដែលឪពុកម្ដាយមិនដែលឃើញ
មើលទៅយើងដូចសម្បូរលុយ ចេញពីផ្ទះពេលណាត្រូវជិះតាក់ស៊ី
មើលទៅយើងដូចសម្បូរលុយ រវល់តែផឹកស៊ីដើរលេង
មើលទៅយើងដូចសម្បូរលុយ តែយកទៅទិញអ្វីគ្មានប្រយោជន៍
មើលទៅយើងដូចពូកែណាស់ បើមិនពេញចិត្តអ្វី ក៏ស្រែកគំហកដាក់ឪពុកម្ដាយ
មើលទៅយើងដូចពូកែណាស់ ឃ្នើសចិត្តបន្តិចបន្តួចក៏រករត់ចេញពីផ្ទះ
មើលទៅយើងដូចពូកែណាស់ គ្មានរឿងអ្វី ក៏រករឿងឈ្លោះជាមួយឪពុកម្ដាយ
មើលទៅយើងដូចពូកែណាស់ មើលឃើញឪពុកម្ដាយដូចអ្នកបម្រើ
មើលទៅយើងដូចខ្ពង់ខ្ពស់ណាស់ ចេញទៅខាងក្រៅចាយលុយដូចអាចបោះពុម្ពខ្លួនឯងបាន
មើលទៅយើងដូចខ្ពង់ខ្ពស់ណាស់ ចេះតែរអ៊ូថាគ្រួសារខ្លួនឯងមិនល្អ
មើលទៅយើងដូចខ្ពង់ខ្ពស់ណាស់ តែជួបការលំបាកតិចតួចក៏អត់ទ្រាំមិនបាន
មើលទៅយើងដូចខ្ពង់ខ្ពស់ណាស់ តែបែរស្អប់ឪពុកម្ដាយរបស់ខ្លួនឯង។
ឪពុកម្ដាយបានផ្ដល់ជីវិតដ៏មានតម្លៃកាត់ថ្លៃមិនបានដល់យើង
អត់ធន់ទុក្ខលំបាកចិញ្ចឹមយើងរហូតធំពេញវ័យ
សុខចិត្តអត់ឃ្លានខ្លួនឯង មានរបស់ល្អៗក៏ឲ្យកូនបានហូបសិន
សុខចិត្តលំបាកខ្លួនឯង តែមិនឲ្យកូនខ្មាសអ្នកដទៃ
សូមអធិដ្ឋានឲ្យឪពុកម្ដាយលើលោកនេះ មានសុខភាពរាងកាយរឹងមាំ មានកូនចៅដែលកតញ្ញូ
គុណឪពុកម្ដាយ មួយជីវិតនេះក៏អ្នកសងមិនអស់
ដូច្នេះសូមស្រឡាញ់និងថ្នាក់ថ្នមទឹកចិត្តឪពុកម្ដាយរបស់អ្នក ព្រោះលោកទាំងពីរគឺជាអ្នកដែលស្រឡាញ់យើងបំផុតក្នុងលោក ៕