តិចនិកមូរសក់ថ្មី ចេញភ្លីស្អាតឥតទាស់ ហើយជាប់បានយូរទៀត!
- 2017-10-26 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកមូរសក់ថ្មី ចេញភ្លីស្អាតឥតទាស់ ហើយជាប់បានយូរទៀត!
ចន្លោះមិនឃើញ
មិត្តនារីដែលនិយមសក់មូររួញ តែងស្វែងរកគ្រប់វិធីដើម្បីមកធ្វើ តែបញ្ហាទាស់ត្រង់មូររួចឆាប់រលា និងមូរមិនចេញភ្លីស្អាត។ បើជួបបញ្ហានេះមែន កញ្ញា សូមបង្ហាញពីវិធីមូរសក់ ចេញភ្លីស្អាតឥតទាស់ ហើយជាប់បានយូរទៀត ដោយជំហានដំបូងលើកសង់ចង់ឡើងលើឲ្យខ្ពស់ រួចចែកសក់ជាដុំៗ រួចយកម៉ាស៊ីនមកមូរតែម្ដង។ ក្រោយមូររួចមួយត្រូវយកដង្កៀបតូចៗមកកៀបសក់ដែលមូររួចនោះជាដុំៗ។ ក្រោយមូរអស់ត្រូវយកស្ព្រៃយ៍មកបាញ់ឲ្យពេញកន្លែងសក់មូរ ហើយទម្លាក់សក់ចុះជាការស្រេច។ ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖