ចរិតធម្មជាតិទាំង ៥ របស់ម្ដាយដែលបន្សល់ទុកឲ្យដល់កូន
- 2017-09-22 06:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិតធម្មជាតិទាំង ៥ របស់ម្ដាយដែលបន្សល់ទុកឲ្យដល់កូន
ចន្លោះមិនឃើញ
ពាក្យចាស់ៗច្រើនតែនិយាយតគ្នាថា «ម្ដាយយ៉ាងណាកូនក៏បែបនោះដែរ» ហើយចរិតធម្មជាតិទាំង ៤ របស់ម្ដាយ តែងបន្សល់ទុកដល់កូន។ ចង់ដឹងថាចំណុចទាំងអស់នោះជាអ្វីខ្លះ តាមដានខាងក្រោម៖
១.ម្ដាយមានចរិតចូលចិត្តលេងសើចច្រើន៖ បើមានម្ដាយជាមនុស្សពូកែលេងសើចសប្បាយច្រើន នោះកូនៗក៏កាត់ទៅរកម្ដាយដែរ ព្រោះពួកគេបានជួប និងរស់នៅជាមួយភាពរីករាយរបស់អ្នកម្ដាយ។
២.ពូកែយំ៖ ជារឿងធម្មតាទៅហើយដែលម្ដាយពូកែយំ កូនក៏ដូច្នោះដែរ ព្រោះតែពេលយំកូនៗនឹងឃើញ ហើយក៏ក្លាយជាមនុស្សភ្នែកទន់តាមម្ដាយ។
៣.ពូកែវោហារ៖ ជាធម្មតាកូនៗតែងចំណាយពេលនៅជាមួយម្ដាយច្រើនជាងឪពុក ដូចនេះមិនមានអ្វីចម្លែកទេដែលម្ដាយពូកែសម្ដី កូននឹងមាននិស្ស័យដូចម្ដាយ។
៤.ឧស្សាហ៍ព្យាយាម៖ កាលណាកូនតែងនៅជិតម្ដាយច្រើន នោះមិនថាជាស្រី ឬប្រុសឡើយ គឺមានការឧស្សាហ៍ព្យាយាមកាត់ទៅម្ដាយដែរ ព្រោះពេលនៅក្បែរម្ដាយតែងបង្រៀនជានិច្ច៕
ចុចអាន៖បើម្ដាយធ្វើរឿងទាំង ៥ យ៉ាងនេះ កូនតូចៗប្រាកដជាគេងរាល់យំយប់