នារីដែលមានប្រអប់ជើងធំ គួរពាក់ស្បែកជើងម៉ូដណាទើបសក្ដិសម?
- 2017-08-31 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីដែលមានប្រអប់ជើងធំ គួរពាក់ស្បែកជើងម៉ូដណាទើបសក្ដិសម?
ចន្លោះមិនឃើញ
ស្រីៗដែលមានប្រអប់ជើងធំ តែងមានកង្វល់ចំពោះបញ្ហានេះ ហើយនារីភាគច្រើនដែលមានបញ្ហានេះ ច្រើនតែមិនដឹងពីវិធីជ្រើសរើស ឬវិធីលាក់បាំងជើងធំរបស់ខ្លួនឡើយ។ បើបែបនេះ ទាល់តែពាក់ស្បែកជើងដូចខាងក្រោម ទើបអាចជួយបិទបាំងកុំឲ្យមើលទៅឃើញធំ និងអាចជួយមិត្តៗនារីឲ្យស្អាតបាន។ ជាង ២០ ម៉ូដស្បែកជើងដែល កញ្ញា សូមណែនាំ ពិតជាសក្ដិសមសម្រាប់មិត្តនារីៗមានជើងធំ ខុសពីធម្មតា៖
១.ស្បែកជើងកែងទូលាយតាំងពីមុខដល់ក្រោយ (Wide-Fit Heels) ទើបពេលពាក់ទៅ មិនឃើញជើងជាងស្បែកជើង។
២.ប្រភេទស្បែកជើង Licorice Too ឬច្រើនតែហៅថា អេស្កាប៉ាំង អាចជួយបាន ព្រោះវាមានស្បែកគ្រប់ទាំងខាងមុខ និងចំហៀងជើង។
៣.ស្បែកជើងនេះ ក៏អាចបិទបាំងជើងមិនឲ្យឃើញធំដែរ ព្រោះវាបានគ្រប់ប្រអប់ជើង និងកែង។
៤.ចំណែកម៉ូដទី ៤ មានអត្ថប្រយោជន៍ដូចម៉ូដទី៣ ដែរ។
៥.ម៉ូដនេះវិញ គេផលិតឡើងជាពិសេសសម្រាប់អ្នកមានជើងធំតែម្ដង ព្រោះសាច់វាយឺត ហើយពេលពាក់ទៅពេញល្អសមជាមួយជើង។
៦.រីឯម៉ូដទី ៦ នេះរឹតតែពិសេសទៅទៀត ហើយសម្រាប់អ្នកមានប្រអប់ជើងមិនសូវមានសាច់ ពាក់មិនស្អាតទេ ព្រោះមិនពេញលេញនឹងស្បែកជើង។ តែអ្នកជើងធំៗគឺល្អឥតខ្ចោះ។
៧.ម៉ូដនេះ ក៏ល្អសម្រាប់នារីដែលមានជើងមានសាច់ ឬឆ្អឹងប្រអប់ជើងធំ ព្រោះអាចបិទបាំងមិនឲ្យអ្នកដទៃឃើញថាជើងខ្លួនមិនធំបាន។
៨.ខ្សែកាត់ទន្ទឹង និងខ្សែពីលើស្បែកជើងនោះ អាចជួយនារីមិនឲ្យគេមើលដឹងថាជើងខ្លួនធំបាន។
៩.Wedge Sandal ជាប្រភេទម៉ូដស្បែកជើងដែលអាចលាក់ជើងមិនឲ្យឃើញធំ ហើយនារីដែលមានជើងតូចពាក់មិនសមដែរ។
១០.ស្បែកជើង Wide Fit Beaded Flat Sandal មានម៉ូដខ្សែខ្វាត់ខ្វែងច្រើន ទើបអាចពាក់ទៅមិនឃើញថាមានជើងធំ។
១១.ម៉ូដ Now Sandal ក៏ដូចពពួកម៉ូដ Wide Fit Beaded Flat Sandal ដែរ ព្រោះមានខ្សែច្រើន។
១២.Birkenstocks ជាជម្រើសល្អបំផុត សម្រាប់មនុស្សស្រីប្រអប់ជើងធំ ព្រោះវាអាចស្បែកជើងប្រភេទនេះមានទំហំធំ និងមានគែមឡើងលើទប់សាច់ជើងទៀតផង។
១៣.Naturalizer "Longing" Sandals ជាស្បែកជើងមានម៉ូដខ្សែកាត់ទន្ទឹង និងបណ្ដោយច្រើន ដែលអាចលាក់សាច់ជើងបាន។
១៤."Bretta Jade" Sandals ក៏ជាម៉ូដដែលអាចបិទបាំងសាច់ជើងកុំឲ្យឃើញធំបានដែរ ព្រោះខ្សែខ្វាត់ខ្វែងច្រើន។
១៥.ម៉ូដ Gladiator Sandals ពិតជាល្អឥតទាស់នឹងអ្នកជើងធំ។
១៦.ប្រភេទស្បែកជើងស៊ក Ankle Booties រឹតតែពិសេស ព្រោះបិទជើងបានទាំងស្រុង។
១៧.lace up combat boots ក៏ដូច Ankle Booties ដែរ។
១៨.Extra Wide Shaft មិនត្រឹមតែបិទបាំងប្រអប់ជើងទេ ថែមទាំងជួយឲ្យជើងមើលទៅស្រឡូនទៀតផង។
១៩.Bootie មិនត្រឹមតែស្រស់ស្អាតទេ តែវាក៏អាចតម្រូវនារីគ្រប់ប្រភេទជើងដែរ។
២០.ចំណែកម៉ូដនេះវិញ អាចជួយបានសព្វបែបយ៉ាងទាំងស្អាត និងបិទបាំងភាពលើសនៃជើង។
២១.ម៉ូដវិញវិញគឺតម្រូវអ្នកមានជើងធំនេះឯង ព្រោះអ្នកជើងតូចពាក់ទៅឃើញឆ្អឹងនៅលើគោក។
២២.ស្បែកជើងសាច់កម្ញី នេះពិតជាល្អក្នុងការបិទបាំង។
២៣.ម៉ូដនេះ រឹតតែពិសេសព្រោះលាក់បាំងម្រាម និងទំហំជើងមិនឲ្យគេឃើញ។
២៤.ចំណែកម៉ូដចុងក្រោយ ក៏មានអត្ថបទប្រយោជន៍ដូចម៉ូដទី ២២ ដែរ៕
ចុចអាន៖ចង់ឲ្យជើងមើលទៅស្អាត និងស្រឡូន កុំភ្លេចម៉ូដស្បែកជើងកែងពណ៌សាច់ ឬផ្កាឈូក