khenpheakdey@gmail.com

ពាក្យ​សរសើរ​ទាំង ៥ ប្រែ​ជា​ការ​បំផ្លាញ​កូន​ស្រី​នៅ​ពេល​គេ​ធំ​ដឹងក្ដី

  • 2017-08-25 02:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យពេចន៍​​ខ្លះ​​ដែល​អ្នក​ម្ដាយ​តែង​សរសើរ​កូន​ស្រី​ មិន​ប្រាកដ​ថា​ល្អ​ទាំង​អស់​នោះ​ទេ។ ដូច​ពាក្យ​សម្ដីទាំង ៥ ឃ្លា​ខាង​ក្រោម​នេះ​ដែរ វា​នឹង​ក្លាយ​ទៅ​ជា​ការ​បំផ្លាញ​កូន​ស្រី​នៅ​ពេល​ពួក​គេ​ធំ​ដឹង​ក្ដី​ទៅ​វិញ៖

១.«កូន​ជា​ក្មេង​ស្រី​ដ៏​ល្អ»

ការ​ប្រព្រឹត្ត​របស់​កូន​ក្មេង​មិន​គួរ​ឲ្យ​ម្ដាយ​ឪពុក​និយាយ​ពាក្យ​សរសើរ​បែប​នេះ​ទៅ​កូន​ឡើយ។ តែ​គួរ​ប្រើ​សម្ដី​ថា «កូន​ធ្វើ​បាន​ល្អ​ណាស់ ហើយ​គួរតែ​ព្យាយាម​បន្ត​សកម្មភាព​ក្រោយ​ៗ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត»។ បែប​នេះ​ទើប​កូន​ស្រី​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​​ទៅ​ៗ។

២.ពាក្យ​សរសើរ​ក្លែងក្លាយ «វ៉ោ​វ!កូន​ពិតជា​ល្អ​ខ្លាំង​ណាស់»

ជា​ម្ដាយ​ឪពុក​គេ​គួរតែ​ដឹង​ថា ការ​សរសើរ​កូន​ដោយ​ពាក្យ​មិន​ពិត គឺជា​រឿង​ដ៏​ខុស​ឆ្គង​ខ្លាំង​បំផុត ព្រោះ​ពួកគេ​អាច​ទម្លាប់​ខ្លួន​ធ្វើ​ដដែល។ គួរ​រក​ឃ្លា​ផ្សេង​មក​និយាយ​វិញ ពេល​គេ​ធ្វើ​មិន​ទាន់​បាន​ល្អ ដោយ​មិន​ឲ្យ​បាក់​ទឹកចិត្ត។

៣.«កូន​ស្អាត​បែប​នេះ នឹង​មាន​ក្មេង​ប្រុស​ៗ​តាម​ស្រលាញ់​ច្រើន»

ជា​ដំបូង​ចង់​ប្រាប់​ទៅ​អាណាព្យាបាល​ក្មេង​ស្រី​ៗ​ទាំងអស់​ថា នាង​ស្ថិត​នៅ​វ័យ​ក្មេង​ណាស់​ចំពោះ​រឿង​បែប​នេះ មិន​គួរ​ប្រាប់​ឲ្យ​កូន​ដឹង​ទេ បើ​ទោះ​ជា​មាន​កូន​ស្រី​ស្អាត​ប៉ុណ្ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​បង្រៀន​នាង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​សុភាពរាបសារ និង​ជា​ទី​រាប់អាន​របស់​ក្មេង​ៗ​ដទៃ។

៤.«កូន​រៀន​ពូកែ​ជាង​សិស្ស​ស្រី​ដទៃ»

ឃ្លា​សរសើរ​បែប​នេះ នឹង​ធ្វើឲ្យ​កូន​ស្រី​អ្នក​ធំ​ឡើង​ជា​មនុស្ស​ក្រអឺតក្រទម ហើយ​គ្មាន​នរណា​ស្រលាញ់​រាប់អាន​ទៅ​វិញ​ទេ។ ព្រោះ​គេ​ខំប្រឹង​យក​ឈ្នះ​លើ​មិត្តភ័ក្ដិ​ស្រី​ៗ​របស់​ពួកគេ។

៥.«កូន​គួរឲ្យ​ស្រលាញ់​បំផុត នៅ​ពេល​ខឹង»

ក្មេង​ស្រី​ៗ​នឹង​ចេះ​តែ​ខឹង​គ្រប់​ពេល ព្រោះ​គេ​ចង់​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ស្រលាញ់​ដូច​ពាក្យ​ម្ដាយ​ឪពុក​គេ​សរសើរ ហើយ​គេ​មិន​អាច​មាន​ភាព​រីករាយ ឬ​មាន​ទឹក​មុខ​ស្រស់​ស្រាយ​ឡើយ៕

ចុចអាន៖ទម្លាប់​ចិញ្ចឹម​កូន​បែប​នេះ ថ្ងៃ​ក្រោយ​កុំ​បន្ទោស​ថា​កូន​ពិបាក​ប្រដៅ​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen