បើចង់ឲ្យកូនទើបកើតមានសំណាងល្អ កុំធ្វើរឿង ៦យ៉ាងនេះឲ្យសោះ!
- 2017-07-07 08:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ឲ្យកូនទើបកើតមានសំណាងល្អ កុំធ្វើរឿង ៦យ៉ាងនេះឲ្យសោះ!
ចន្លោះមិនឃើញ
កូន គឺជាអំណោយស្នេហ៍ របស់គូស្វាមីភរិយាគ្រប់រូប។ ពេលគេកើតចេញមក អ្នកប្រាកដជាស្រលាញ់គេខ្លាំងណាស់ ព្រោះគេធ្វើឲ្យគ្រួសាររបស់អ្នកសប្បាយរីករាយ ហើយធ្វើឲ្យផ្ទះរបស់អ្នក កាន់តែអ៊ូរអរ។ ដូច្នេះ ដើម្បីថែទាំ និងធ្វើឲ្យគេមានសុវត្ថិភាព និងមានសំណាងល្អ អ្នកគួរតែកុំធ្វើរឿង ៦យ៉ាងនេះឲ្យសោះ៖
១. ហាមមិនឲ្យអ្នកដទៃថើបផ្តេសផ្តាស
បើស្តាប់ទៅ ដូចជាបុរាណបន្តិច ប៉ុន្តែវាជាការពិត! ក្នុងអំឡុងពេល ១សប្តាហ៍នៃការចាប់កំណើត ហានិភ័យនៃការប្រឈមនឹងបាក់តេរី និងមេរោគផ្សេងៗ អាចមានច្រើនចំពោះកូនលោកអ្នក តាមរយៈការប៉ះពាល់មិនស្អាត ពីអ្នកដទៃ។ ដើម្បីកុំឲ្យកូនតូចរបស់អ្នកឈឺ ឬ ឆ្លងរោគ អ្នកគួរតែប្រយ័ត្ន ចំពោះប្រការនេះ។
២. កុំផ្លាស់ប្តូរទំលាប់ក្នុងផ្ទះ
កូនរបស់លោកអ្នក ប្រាកដជាត្រូវការការយកចិត្តទុកដាក់ច្រើន ប៉ុន្តែកុំដោយសារតែប្រការនេះ ធ្វើឲ្យលោកអ្នកត្រូវរំខានអ្នកក្នុងផ្ទះឲ្យសោះ។ មិនចាំបាច់ទៅបិទទ្វារ បិទវាំងនង នៅពេលថ្ងៃ ដើម្បីឲ្យទារក គេងបានលក់ស្រួលនោះទេ ហើយក៏មិនចាំបាច់ហាមប្រាមគ្រប់គ្នា កុំឲ្យមើលទូរទស្សន៍ ស្តាប់វិទ្យុ ឬ និយាយគ្នានោះដែរ។ ប្រសិនបើកន្លងមក ក្នុងផ្ទះ មានទម្លាប់យ៉ាងម៉េច ធ្វើតាមយ៉ាងហ្នឹងវិញទៅ ព្រោះថាធ្វើបែបនេះ នឹងជួយឲ្យកូនរបស់អ្នក ងាយសម្របខ្លួនទៅថ្ងៃមុខទៀតបាន។
៣. កុំប្រើខោទឹកនោមដដែលៗ
ត្រូវឧស្សាហ៍ពិនិត្យមើលខោទឹកនោមរបស់កូន ជាញឹកញាប់ ដើម្បីឲ្យប្រាកដថាកូនរបស់លោកអ្នកមានអនាម័យ ហើយអាចបញ្ចៀសពីបញ្ហាផ្សេងៗ។ ទារក ឧស្សាហ៍នោមណាស់ ដូច្នេះអ្នកមិនគួរផ្អាប់ទឹកនោមនោះយូរពេកទេ គួរតែឆាប់ផ្លាស់ចេញពេលឃើញខោទឹកនោមកូនសើម។
៤. កុំឲ្យកូនជញ្ជក់ក្បាលសុប្បនិមិត្ត
ទឹកដោះម្តាយជាអាហារដ៏ល្អបំផុត សម្រាប់ទារក។ ទោះជាយ៉ាងនេះក៏ដោយ មិនមែនម្តាយគ្រប់រូប សុទ្ធតែអាចបំបៅដោះកូនបាននោះទេ។ យ៉ាងណាក៏ដោយ សូមកុំឲ្យទារក ជញ្ជក់ក្បាលដោះសុប្បនិមិត្ត ពេលគេយំ ឬពេលគេមិនគេង ព្រោះថាធ្វើបែបនេះ អាចធ្វើឲ្យទារកច្រលំពេលទទួលយកចំណីអាហារ។
៥. កុំស្លៀកពាក់ឲ្យទារកក្រាស់ពេក
ទារក ជារឿយៗតែងតែរងារ ប៉ុន្តែអ្នកក៏មិនចាំបាច់ស្លៀកពាក់ក្រាស់ៗឲ្យគេនោះដែរ។ អ្នកគ្រាន់តែពាក់ស្រោមដៃ ស្រោមជើង ហើយដាក់ទ្រនាប់ទ្រាប់គេទៅបានហើយ ឬ អ្នកអាចសម្រួលសីតុណ្ហភាពនៅកន្លែងគេគេងឲ្យកក់ក្តៅល្មម។
៦. កុំភ្លេចទៅជួបពេទ្យតាមការណាត់ជួប
មិនថាភ្លៀង ឬ ក្តៅ ព្រឹក ឬ យប់ នោះទេ អ្នកត្រូវតែនាំកូនរបស់អ្នកទៅជួបគ្រូពេទ្យតាមការណាត់ជួប ប្រសិនបើគេមានបញ្ហាអ្វីមួយកើតឡើង។ កុំចេះតែស្មានដោយខ្លួនឯង ហើយបោះបង់ការណាត់ជួបជាមួយគ្រូពេទ្យ ព្រោះថាមានតែអ្នកជំនាញទេ ដែលអាចវិនិច្ឆ័យរោគសញ្ញារបស់កូនលោកអ្នកបានច្បាស់លាស់៕
អត្ថបទទាក់ទង៖ ខ្លោចចិត្ត! ឪពុកម្ដាយកម្សត់ត្រូវទ្រាំមើលកូនតូចមានជំងឺចុះខ្សោយបន្តិចម្ដងៗ ដូចទៀនរៀបរលត់
ចង់បណ្តុះកូនឱ្យស្រឡាញ់ការអានអ្នកម្តាយគួរប្រើតិចនិចទាំងនេះ