ខ្លោចចិត្ត! ឪពុកម្ដាយកម្សត់ត្រូវទ្រាំមើលកូនតូចមានជំងឺចុះខ្សោយបន្តិចម្ដងៗ ដូចទៀនរៀបរលត់
- 2017-06-26 03:27:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត! ឪពុកម្ដាយកម្សត់ត្រូវទ្រាំមើលកូនតូចមានជំងឺចុះខ្សោយបន្តិចម្ដងៗ ដូចទៀនរៀបរលត់
ចន្លោះមិនឃើញ
ដូចឪពុកម្ដាយផ្សេងៗទៀតដែរ Rachael និង Jonathan មកពីទីក្រុង Sydney ប្រទេសអូស្ត្រាលីពិតជាសប្បាយចិត្តខ្លាំងនៅពេលកូនដំបូងរបស់ខ្លួនកើតចេញមក។ Mackenzie Karen គឺជាឈ្មោះកូនស្រីដ៏ស្រស់ស្អាតរបស់ពួកគេដែលមកដល់ពេលនេះគឺមានអាយុ ១៤ អាទិត្យ ហើយ។
ប៉ុន្តែភាពសប្បាយរីករាយនេះមិនស្ថិតស្ថេរបានយូរនោះទេបន្ទាប់ពី Rachael ដែលត្រូវជាម្ដាយបានរកឃើញថាកូនស្រីរបស់ខ្លួនមានជំងឺ SMA ប្រភេទ ១ (Spinal Muscular Atrophy Type 1) កាលពីជាងពីរខែមុននេះ។
SMA ប្រភេទ ១ នេះគឺជាជំងឺដុំសាច់ដំណពូជម្យ៉ាងប៉ះពាល់ដល់ចលនាសាច់ដុំរបស់ក្មេង ហើយមើលមិនជានោះទេ។ វាគឺជាជំងឺដ៏កាចសាហាវបំផុតដែលតែងសម្លាប់កូនង៉ែតក្រោមអាយុ ២ ឆ្នាំ ជាពិសេសគឺនៅរយៈពេល ១២ ខែ ដំបូងតែម្ដង។ នេះបានន័យថាឪពុកម្ដាយវ័យក្មេងទាំងពីរនេះសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះក្នុងការថែរក្សា នឹងមើលមុខកូនខ្លួនដែលនឹងចុះខ្សោយម្ដងបន្តិចៗដូចទៀនរៀបរលត់អញ្ចឹង។
Rachael វ័យ ៣៣ ឆ្នាំដែលជាម្ដាយបានប្រាប់ឲ្យដឹងថា ពួកគេទាំងពីរនាក់ប្ដីប្រពន្ធនឹងចំណាយពេលចុងក្រោយនេះថែរក្សាកូនខ្លួនឲ្យបានល្អបំផុតដោយផ្ទាល់ដៃ។
«Mackenzie គឺពិតជាស្រស់ស្អាតណាស់។ នាងមានភ្នែកពណ៌ខៀវធំៗ មិនដែលរករឿងយំច្រើន ហើយតែងតែសើចជានិច្ចពេលឃើញឪពុកម្ដាយនៅក្បែរ។ ប៉ុន្តែ ពិភពលោកដ៏រីករាយរបស់ខ្ញុំប្រែជាងងឹតឈឹងពេលខ្ញុំទទួលព័ត៌មានដ៏អាក្រក់នេះពីគ្រូពេទ្យ» Rachael បញ្ជាក់ទាំងអួលដើមក។
«យើងគ្មានជម្រើសអ្វីក្រៅពីផ្ដល់ក្តីស្រឡាញ់ដល់ Mackenzie ឲ្យបានច្រើនតាមដែលអាចធ្វើបាននោះទេ។ យើងនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីចងចាំរូបនាងទុករហូតដល់ថ្ងៃចុងក្រោយ។ យើងមិនយំនៅចំពោះមុខនាងទេតែនឹងព្យាយាមញញឹមឲ្យបានច្រើនដើម្បីឲ្យនាងញញឹមដែរ» Rachael បន្ថែម៕