khenpheakdey@gmail.com

ប្រការ​គួរ​ប្រុង​ប្រយ័ត្ន បើ​មិន​ចង់​ឲ្យ​កូន​តូច​មាន​គ្រោះ​ថ្នាក់់

  • 2017-04-27 09:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ៗ​គឺ​ងាយ​​នឹង​ជួប​គ្រោះ​ថ្នាក់​ណាស់​បើ​ឪពុកម្ដាយ​ហ៊ាន​​ប្រហែស​​តែ​មួយ​ពព្រិច​ភ្នែក​ព្រោះ​ពួក​គេ​​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​ចង់​ចេះ​ចង់​ដឹង​រឿង​គ្រប់​យ៉ាង​នៅ​ជុំវិញ​គេ។​ ខាង​ក្រោម​នេះ​គឺ​ជា​ក្បួន​សុវត្ថិភាព​ខ្លះៗ​ដែល​អាណាព្យាបាល​គួរ​អនុវត្ត​ដើម្បី​សុវត្ថិភាព​កូន​ៗ៖

១. ការ​គេង៖ គួរ​តែ​គេង​ផ្ងារ ហើយ​កន្លែង​គេង​គួរ​តែ​ស្រឡះ​មិន​មាន​កន្សែង ខោអាវ​ ឬ​តុក្កតា​​រញ៉េរញ៉ៃ​ច្រើន។​

២. ការពារ​​ស្លាក់​៖​ ត្រូវ​ពិនិត្យ​ជា​និច្ច​​ថា​តុក្កតា​​កូន​យើង​លេង​គ្មាន​ផ្នែក​ណា​តូច​ៗ​ដែល​ពួក​គេ​អាច​លេប​បាន​។​ សម្រាប់​អាហារ​ គួរ​ជៀស​វាង​អ្វី​ដែល​គេ​អាច​ស្លាក់​​ដូច​ជា​ចំនិត​សាច់ក្រក​ គ្រាប់​ធញ្ញជាតិ​ ស្ករគ្រាប់​ ឬ ពោត​ និង​អាហារ​មួយ​ចំនួន​ទៀត​។​

៣.​ការ​ពារ​ធ្លាក់​ និង​រង​របួស៖ គួរ​ដាក់​​កូន​ទ្វារ​របារ​ទាប​ៗ​ពីរ​ដើម្បី​បង្ខាំង​ផ្នែក​ខាង​លើ​និង​​ក្រោម​នៃ​ជណ្ដើរ​កុំ​ឲ្យ​ក្មេង​ធ្លាក់​ ព្រម​ទាំង​ដាក់​ចម្រឹង​នៅ​បង្អួច​ផង​ដែរ។​

៤. ការពារ​រលៀក​ ឬ​ឆក់​៖ កុំ​ពរ​កូន​ពេល​ចម្អិន​អាហារ​ហើយ​​គួរ​ដាក់​ម្ហូប​ក្ដៅ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង។ ត្រូវ​ដក​ខ្សែ​ឆ្នាំង​អ៊ុន​ ប្រដាប់​ផ្លុំ​សក់​ ឬ​របស់​ដែល​ប្រើ​អគ្គិសនី​មួយ​ចំនួន​ទៀត​​ពេល​ប្រើ​រួច​ហើយ​ដាក់​​នៅ​កន្លែង​សុវត្ថិភាព​ផុត​ដៃ​ក្មេង។​

៥. ការ​ពារ​លង់​ទឹក៖ បើ​ឲ្យ​កូន​ហែល​លេង​ក្នុង​អាង​ទឹក​ជ័រ​យើង​គួរ​ប្រញាប់​ចាក់​ទឹក​ចេញ​បន្ទាប់​ពី​គេ​ងូត​រួច​។​​ ម្យ៉ាង​ទៀង​ គម្រប​បង្គន់​ ទ្វារ​បន្ទប់​ទឹក​ ឬ​​ម៉ាស៊ីន​បោក​ខោអាវ​គួរ​បិទ​​ឲ្យ​ជិត។​ មិន​ត្រូវ​មើល​ងាយ​របស់​ទាំង​នេះ​ទេ​ព្រោះ​​ពួក​វា​អាច​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ​មួយ​ជីវិត។​

៦. ការ​អង្គុយ៖ តើ​អ្នក​មាន​​សំគាល់​​​ក្មេង​ៗ​ច្រើន​​អង្គុយ​ជា​រាង​អក្សរ​ W ដែរ​ទេ? បើ​មែន ​អ្នក​គួរ​បញ្ឈប់​គេ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​​​ការ​លូត​លាស់​ក្មេង។​ គួរ​បញ្ចៀស​វា​មុន​ពេល​​ក្លាយ​ជា​ទម្លាប់​។ គួរ​ឲ្យ​ក្មេង​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ឬ​បត់​ជើង​ជំនួស​វិញ៕​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen