khenpheakdey@gmail.com

ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ត្រូវ​រំលង​សារ​ជាតិចិញ្ចឹម​ទាំង ​៥ ​មុខ​នេះ​ដាច់​ខាត

  • 2017-04-24 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ជា​ម្តាយ​គ្រប់​រូប​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ក្នុង​កំលុង​ពេល​ដែល​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ ជា​ពិសេស​អ្នក​ម្តាយ​ត្រូវ​ប្រាកដ​ថា​កូន​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​សារ​ជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ​។ ខាង​ក្រោម​នេះ​ជា​សារ​ជាតិ​ចិញ្ចឹម​សំខាន់​ទាំង ​៦ ​មុខ​សម្រាប់​ស្រ្តី​កំពុង​ផ្ទៃ​ពោះ​៖

១​. ជាតិ​ប្រូតេអ៊ីន​៖ ​ប្រូតេ​អ៊ីន​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​បាន​ល្អ ​។ ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតអ៊ីន​មាន​ដូច​ជា ​ត្រី ​សាច់ ​ស៊ុត ​គ្រាប់​ធញ្ញជាតិ ​។​ល​។ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ប្រូតេអ៊ីន​យ៉ាង​ហោច​ណាស់​ពី ​៧៥ ​ទៅ ​១០០ ​មីលី​ក្រាម ​ក្នុង​មួយ​ថ្ងៃ ​។

២​. ជាតិ​ដែក​៖ ​វា​មាន​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ជាតិ​ដែក​សម្រាប់​ស្ត្រី ​ត្រូវ​លេប​ក្នុង​កំលុង​ពេល​មាន​ផ្ទៃ​ពោះ ​។ ជាតិ​ដែក​ធ្វើ​ឱ្យ​កូន​កើត​គ្រប់​គីឡូ ​ព្រម​ទាំង​ការ​កើត​មិន​គ្រប់​ខែ ​។ ​ក្រៅ​ពី​ថ្នាំ​គ្រាប់ ​ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ខ្ពស់​ដូច​ជា ​សាច់​មាន់ ​ស៊ុត ​ អយស្ទ័រ ​តៅ​ហ៊ូ សណ្តែក​ដី​លីង ​សណ្តែក​កួរ ​គ្រាប់​ស្វាយ​ចន្ទី ​សូកូឡា​ខ្មៅ ​។

៣​. ​ជាតិ​អូមេហ្គា ​៣ ​៖ ​អូមេហ្គា​ ៣ ​បាន​មក​ពី​ខា្លញ់​ត្រី​សាល់​ម៉ុន ​ឬ​ត្រី​ធូ​ណា ​ហើយ​វា​ជំនួយ​ដល់​សមត្ថភាព​ខួរ​ក្បាល​របស់​កូន​ក្នុង​ផ្ទៃ ​។

៤​. ជាតិ​កាល់​ស្យូម​៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​កាល់​ស្យូម​ពី ​១០០០ ​ទៅ ​១៣០០​ មីលី​ក្រាម​ក្នុង​មួយ​ថ្ងៃ ​។ ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់​ស្យូម​មាន​ដូច​ជា ​ទឹក​ដោះ​គោ ​យ៉ា​អួរ ​ ទឹក​សណ្តែក ​តៅ​ហ៊ូ ​។

៥​. ជាតិ​អ៊ូយ៉ូដ​៖ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​អ៊ី​យ៉ូដ ​០.២២ ​មីលី​ក្រាម​ក្នុង​មួយ​ថ្ងៃ ។

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen