វិធីដោះស្រាយនៅពេលដែលអ្នកម្ដាយចាញ់កូនកំឡុងពេលមានផ្ទៃពោះ
- 2017-04-06 06:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដោះស្រាយនៅពេលដែលអ្នកម្ដាយចាញ់កូនកំឡុងពេលមានផ្ទៃពោះ
ចន្លោះមិនឃើញ
ពេលដែលអ្នកចាប់ផ្ដើមមានផ្ទៃពោះហើយនោះ អ្នកតែងតែប្រឈមនឹងការក្អួតចង្អោរ មិនស្រួលក្នុងខ្លួន ដែលយើងហៅថាចាញ់កូន ដូច្នេះបើអ្នកចង់ដោះស្រាយបញ្ហានេះអ្នកគួរតែធ្វើតាមវិធីទាំងនេះ ៖
១.ញ៉ាំតិចៗតែញឹកញាប់ ៖ បើអ្នកគ្មានអីនៅក្នុងពោះសោះ នោះវារឹតតែធ្វើឲ្យអ្នកក្អួតចង្អោរកាន់តែខ្លាំង ដូច្នេះអ្នកត្រូវតែរក្សាការញ៉ាំតិចៗឲ្យបានញឹកញាប់ ជៀសវាងការញ៉ាំឆ្អែតជ្រុល។
២.ញ៉ាំអាហារណាដែលមានប្រូតេអ៊ីនខ្ពស់ ៖ អ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនខ្ពស់ដូចជា ពពួកគ្រាប់ធញ្ញជាតិ និងចៀសវាង ពីអាហារដែល ហិល ខ្លាញ់ អាស៊ីដ និងអាហារចៀនដែលបណ្ដាលឲ្យអ្នករឹតតែចង់ក្អួត។
៣.ញ៉ាំអាហារដែលត្រជាក់ ជាជាងអាហារដែលក្ដៅ ៖ ក្នុងកំឡុងពេលនេះអ្នកគួរតែញ៉ាំអាហារណាដែលត្រជាក់ ព្រោះវាល្អជាងអាហារដែលក្ដៅ។
៤.ញ៉ាំអាហារភ្លាមៗពេកក្រោកពីគេង ៖ អ្នកអ្នកញ៉ាំអាហារដែលមានស្រាប់បន្ទាប់ពីអ្នកភ្ញាក់ពីគេង ដូចជានំប៉័ង រួចសឹមក្រោយពីអ្វីបន្ទាប់ទៀត។
៥.ញ៉ាំទឹកឲ្យបានច្រើន ៖ អ្នកត្រូវតែព្យាយាមញ៉ាំទឹកឲ្យបានច្រើន អ្នកអាចញ៉ាំទឹកក្រូចឆ្មា ទឹកត្រជាក់ៗ ឬក៏អាចជាភេសជ្ជៈ ដែលអ្នកចូលចិត្ត ប៉ុន្តែមិនគួរញ៉ាំភេសជ្ជៈអីដែលមិនល្អដល់សុខភាពឡើយ។
៦.សម្រាកឲ្យបានច្រើន ៖ អ្នកគួរតែសម្រាកឲ្យបានច្រើន ជៀសវាងការធ្វើការច្រើនរហូតដល់បាក់កម្លាំង។
៧.ស្រង់ក្លិនពីផ្លែក្រូច ៖ អ្នកអាចកាត់ផ្លែក្រូចហើយយកមកហិត ឬក៍អាចច្របាច់យកទឹកស្រស់មកញ៉ាំក៍បាន ដើម្បីបន្ថយការចាញ់កូន។
៨.ទទួលទានទឹកខ្ញី ៖ អ្នកអាចធ្វើទឹកខ្ញី ដូចពេលដែលអ្នកផ្ដាសាយអីចឹង ព្រោះអាចកាត់បន្ថយការក្អួតចង្អោរបាន។
ការចាញ់កូនគឺជារឿងដែលមនុស្សស្រីជៀសមិនបាន តែធ្ងន់ឬក៏ស្រាលគឺអាស្រ័យទៅមនុស្សស្រីរៀងៗខ្លួន ដូច្នេះហើយអ្នកគួរតែចេះវិធីទប់ទល់នឹងវា។
ប្រភព ៖ [Babycentre]( http://www.babycentre.co.uk/l25005543/12-ways-to-ease-morning-sickness-photos)