គជ់ពាក់ទៅឃើញចាស់មែន?
- 2017-01-13 06:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គជ់ពាក់ទៅឃើញចាស់មែន?
ចន្លោះមិនឃើញ
គជ់គឺជាប្រភេទគ្រឿងអលង្កការដែលមានរាងមូល ពណ៌សបែកពងមាន់ ពណ៌ស្លែ ឬស្វាយ ហើយដែលស័ក្តិសមសឹងតែគ្រប់កម្មវិធី។ ប៉ុន្តែផ្ទុយទៅវិញមានមនុស្សភាគច្រើនគិតថា គជ់សម្រាប់មនុស្សវ័យកណ្តាល និងចំណាស់ប៉ុណ្ណោះ ក្មេងៗពាក់ទៅអាចធ្វើឲ្យមើលទៅចាស់ជាងមុន?
តើពិតជាអញ្ចឹងមែនអត់? ឥលូវសាកមកស្តាប់សម្តីរបស់អ្នកដែលពាក់វា ថាតើពួកគេគិតយ៉ាងណា?
កញ្ញា ចរិយា និស្សិតនៅវិទ្យាស្ថានបញ្ញាសាស្រ្តបានបញ្ចេញយោបល់ថា «ខ្ញុំគិតថាគ្រាន់តែពាក់គជ់ហ្នឹងមិនប្រាកដថាធ្វើឲ្យយើងចាស់ទេ វាគ្រាន់តែជាគ្រឿងអល្លង្ការសម្រាប់តុបតែងខ្លួនសោះ ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាពាក់គជ់ទៅស្អាត ហើយមើលទៅថ្លៃថ្នូរ»។ ដោយឡែកការពាក់គជ់ក៏អាស្រ័យទៅលើសម្លៀកបំពាក់ផងដែរ ប្រសិនជាអ្នកស្លៀកពាក់មើលទៅមិនស័ក្តិសម ទើបវាអាចធ្វើអោយយើងមើលទៅឃើញចំណាស់។
ចំណែកអ្នកស្រី ផល្លី ដែលជាអ្នកលក់គ្រឿងអល្លង្ការនៅផ្សារធំថ្មី បានប្រាប់កញ្ញាថា «ភាគច្រើនមនុស្សដែល ជ្រើសរើសប្រភេទគជ់នេះគឺនារីៗអាយុប្រហែល២០ឆំា្នក្រាស់ ដោយសារគាត់គិតថា ការពាក់គជ់នេះមើលទៅមិនសូវឡូយឆាយ ហើយសមរម្យជាងមាស»។
អ្នកស្រីថាការដែលពាក់គជ់ឲ្យស័ក្តិសមជាមួយពេលវេលានោះ គឺការចូលរួមពិធីមង្គលការ ដែលមនុស្សចូលចិត្តបញ្ចេញនូវសម្រស់របស់គជ់ក្នុងពីធីនោះ រួមជាមួយនឹងរូបដែលមានសភាពភ្លឺៗ។ ប៉ុន្តែអ្នកត្រូវចាំថា គជ់នេះមិនតម្រូវសម្រាប់តែពីធីធំៗ ពិសេសៗនោះទេ ដោយឡែកយើងក៏អាចពាក់ក្នុងពីធីណាត់ជួបធម្មតា ពេលទៅធ្វើការ និងការធ្វើដំណើរផ្សេងៗទៀតផង។
យល់ឃើញដូចគ្នានេះដែរកញ្ញា សុខលីន ដែលជាបុគ្គលិកក្រុមហ៊ុននិយាយថា «ភាគច្រើនស្រីក្មេងៗ គាត់អត់សូវចង់បានគជ់ទេ ព្រោះគិតថាសម្រាប់តែអ្នកវ័យរាងចំណាស់ ប៉ុន្តែបើតាមខ្ញុំគិត ពាក់គជ់ជួយលើកសម្រស់ទៅវិញទេ ណាមួយពេលពាក់ទៅឃើញថ្លៃថ្នូរផង ហើយបើចំពោះខ្ញុំផ្ទាល់ ខ្ញុំចូលចិត្ត ពាក់គុជ់ជាមួយរូបខ្លីៗដែលមើលទៅសមរម្យជានារី»។
ចុះប្រិយមិត្តស្រីៗផ្សេងទៀតគិតយ៉ាងម៉េចដែរ?