khenpheakdey@gmail.com

អាហារ​បួស​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​ចំពោះ​ស្ត្រី

  • 2023-09-07 01:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ជំរុញ​អាហារ​បួស​ប្រចាំ​ឆ្នាំ ២០១៦ លើក​ទី​៤ ដែល​រៀបចំ​ឡើង​ដោយ​សមាគម អ៊ី គ័នតាវ ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន​នោះ គ្រូ​ឧបជ្ឈាយ៍ ឡាយ បាន​ថ្លៃ​ថា​អាហារ​បួស​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​ដូចជា៖

ឯកឧត្ដម ថៃ នរៈសត្យា អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី

១.ជួយ​រក្សា​រូបរាង​ឲ្យ​បាន​ស្រឡូន​ស្អាត៖អត្ថបទ​ប្រយោជន៍​ទី​១ សម្រាប់​មនុស្ស​ស្រី​គឺ​អាហារ​បួស​អាច​ជួយ​ថែរក្សា​រូបរាង​កាយ​ឲ្យ​នៅ​តែ​ស្រឡូន។ ព្រោះ​វា​គ្មាន​ជាតិ​ខ្លាញ់ និង​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​រាងកាយ។

២.ជួយ​កាត់​បន្ថយ​ជំងឺ​មហា​រីក៖ព្រោះ​តែ​គ្មាន​សាច់ ហើយ​សម្បូរ​ដោយ​បន្លែ​មាន​ជីវជាតិ​ទើប​ធ្វើ​អាច​ជួយ​ស្ត្រី​ពី​ជំងឺ​កាច​សាហាវ​នេះ​បាន​ច្រើន។

៣.បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ឡើងបាយ៖ហានិភ័យ​ជំងឺ​ភ្នែក​ឡើងបាយ នឹង​ធ្លាក់​ចុះ​ខ្លាំង​នៅ​លើ​ដែល​ស្ត្រី​មិន​បរិភោគ​សាច់។

៤.អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​ទឹកនោមផ្អែម៖របប​អាហារ​បួស​ផ្ដល់​បាន​ជូន​អត្ថប្រយោជន៍​សំខាន់​សម្រាប់​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ជំងឺ​នេះ​បាន​ពាក់​កណ្ដាល។

៥.ការ​ហូប​បួស​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង៖ព្រោះ​របប​អាហារ​បួស​ភាគច្រើន​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ហើយ​គឺជា​ម៉ូលេគុល​ដែល​អាច​កាត់​បន្ថយ​ការ​ខូចខាត​សរសៃ​ឈាម​បេះដូង។

៦.ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល៖ មាន​តែ​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ​ដូចជា​អាហារ​បួស​នេះ​ទេ​ទើប​អាច​ជួយ​ ឲ្យ​អ្នក​នៅ​ឆ្ងាយ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​បាន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ឲ្យ​ការពារ​មិន​ឲ្យ​ធាត់​ទៀត​ផង។

៧.ស្ត្រី​បំបៅ​ដោះ​កូន​ក៏​អាច​ញ៉ាំ​អាហារ​បួស​បាន​ដូច​គ្នា ហើយ​ក៏​សម្បូរ​ជីវជាតិ​សម្រាប់​បំប៉ន​ទារក​ផង​ដែរ៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen