ទម្លាប់ប្រចាំថ្ងៃ៧យ៉ាង បង្កផលប៉ះពាល់ដល់សម្រស់
- 2023-09-11 01:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃ៧យ៉ាង បង្កផលប៉ះពាល់ដល់សម្រស់
ចន្លោះមិនឃើញ
សម្រស់ គឺពិតជាសំខាន់សម្រាប់មនុស្សស្រីយើង អ្នកណាៗក៏ប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតដែរ។ ប៉ុន្តែពេលខ្លះ ទម្លាប់ប្រចាំថ្ងៃមួយចំនួន អាចបង្កជាបញ្ហាដល់សម្រស់បានដូចជា៖
១. ផាត់មុខតុបតែងខ្លួនញឹកញាប់ពេក
ផាត់មុខ តែងខ្លួនជាញឹកញាប់ ចូលគេងដោយមានលាបម្សៅផាត់មុខជាទម្លាប់មិនល្អមួយ។ ការទុកជាតិម្សៅជាប់មុខយូរមិនលាងជម្រះចេញពេលចូលគេងនឹងបង្កឲ្យមានប្រតិកម្មស្បែក និងធ្វើឲ្យស្បែកខូច។
២. ត្រូវពន្លឺថ្ងៃខ្លាំងពេក
អាកាសធាតុក្ដៅខ្លាំង ស្បែករងកាំរស្មីពន្លឺថ្ងៃ UV ដោយមិនមានការការពារជារៀងរាល់ថ្ងៃ។ វាបង្កឲ្យស្បែកស្ងួតនិងជ្រីវជ្រួញ ឡើងអុជៗចំណុចៗ។ ដូចនេះគប្បីមានវិធីការពារខ្លួនកុំឲ្យស្បែករងពន្លឺព្រះអាទិត្យខ្លាំងផងដែរ។
៣. ញ៉ាំអាហារមិនត្រឹមត្រូវ
ញ៉ាំអាហារត្រឹមត្រូវនោះ អាចនាំឲ្យសុខភាព និងសម្រស់បានប្រសើរ។ ផ្ទុយទៅវិញ របបអាហារណាដែលខ្វះសារធាតុចិញ្ចឹមដូចជាវីតាមីន និងសារធាតុរ៉ែជាប្រចាំថ្ងៃ នឹងធ្វើឲ្យប៉ះពាល់ដល់សម្រស់ផងដែរ។
៤. គេងមិនបានគ្រប់គ្រាន់
គេងមិនបានគ្រប់ធ្វើឲ្យសុខភាពទ្រុឌទ្រោម និងទាក់ទងដល់សម្រស់ដែរ។ គេងមិនលក់ស្កប់ស្កល់ធ្វើឲ្យអ័រម៉ូនស្រ្តែសដំណើរការឲ្យមានអារម្មណ៍តានតឹងតប់ប្រមល់កើតមានឡើងហើយវាកាត់បន្ថយនូវសារធាតុ Collagen (សរសៃទឹកប្រូតេអ៊ីនឆ្អឹងខ្ចី) នាំឲ្យរារាំងដល់ការចិញ្ចឹមបំប៉នដល់ស្បែក។
៥. ខាំក្រចកដៃ
ទម្លាប់ខាំក្រចកដៃមិនគ្រាន់តែធ្វើឲ្យក្រចកដៃអ្នកខូចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យបាក់តេរីជាច្រើនឆ្លងចូលតាមមាត់និងបង្កជាបញ្ហាជាច្រើនទាំងបញ្ហាសុខភាពនិងទាក់ទងដល់សម្រស់ផងដែរ។
៦. ជក់បារី
ជក់បារីនាំឲ្យមានជាតិនីកូទីនក្នុងខ្លួនដែលបង្កសរសៃដឹកនាំឈាមរួមតូច។ សរសៃឈាមរួមតូចខ្លាំងនេះបានបង្អាក់នូវដំណើរដឹកនាំឈាមគ្រប់គ្រាន់ទៅកាន់ស្បែក និងធ្វើឲ្យស្បែកមើលទៅចាស់ជាងវ័យ។
៧. ពិសាគ្រឿងស្រវឹង
ជាតិអាល់កុលក្នុងខ្លួនច្រើនគឺប៉ះពាល់ទៅដល់ស្បែក និងសម្រស់ទាំងមូល។ ជាតិអាល់កុលក្នុងខ្លួនច្រើនធ្វើឲ្យបាត់បង់ជាតិទឹកពីក្នុងស្បែកនិងធ្វើឲ្យរីកសរសៃឈាមស្បែកមុខ ថ្ពាល់និងច្រមុះនាំឲ្យសម្រស់បាត់បង់ទៅតាមនោះដែរ៕